ទើបចប់បាក់ឌុបមែនទេ? វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បង្ហាញឱកាសមាសជាមួយ៧ ជំនាញទីផ្សារត្រូវការខ្លាំង សិក្សាតែ២ឆ្នាំ ធានាមានការងារធ្វើ!
សម្រាប់យុវជនដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយកំពុងស្វែងរកទិសដៅសិក្សាបន្តច្បាស់លាស់ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានប្រកាសបើកទ្វារទទួលសិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។ វគ្គបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសរយៈពេល២ឆ្នាំនេះ ផ្តោតលើជំនាញសក្ដានុពលចំនួន ៧ រួមមាន៖ វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអេឡិចត្រូនិក, វិស្វកម្មមេកាត្រូនិក, វិស្វកម្មមេកានិករថយន្ត, វិស្វកម្មបរិក្ខារត្រជាក់ ព្រមទាំងព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត ដែលសុទ្ធសឹងជាជំនាញអនុញ្ញាតឱ្យសិក្ខាកាមអាចចេញប្រកបការងារតាមបណ្តាស្ថាប័ន រោងចក្រ សហគ្រាសឯកជន ឬបង្កើតមុខរបរផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "11254",
"languageVersionId": "3315",
"visibilityVersion": "2",
"versionToken": "a1.S5GIVPW_FEW-5flC1rdcSXShzh_yyfW2hVx0qZkblMo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
