ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តព្រះសីហនុសម្លឹងឃើញឱកាសថ្មី! ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យបច្ចេកវិទ្យារ៉ូបូតផលិតគ្រឿងបង្គុំរថយន្តទំនើបនៅក្វាងចូវ ដើម្បីស្រូបទាញការវិនិយោគ

ឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូទស្សនកិច្ចរោងចក្រគ្រឿងបង្គុំរថយន្តនៅក្វាងចូវ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតកម្ម និងពិភាក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងគោលដៅជំរុញសក្ដានុពលឧស្សាហកម្ម និងស្រូបទាញការវិនិយោគធំៗមកកាន់កម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅរោងចក្រផលិតគ្រឿងបង្គុំរថយន្តឈានមុខគេ Guangzhou Haifeng Automobile Parts Co., Ltd. នាទីក្រុងក្វាងចូវ ប្រទេសចិន កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះបានផ្តោតសំខាន់លើចំណុចគន្លឹះនៃបច្ចេកវិទ្យាទំនើបៗ រួមមាន ពិនិត្យការប្រើប្រាស់ដៃរ៉ូបូត (Robotic Arms) ក្នុងការផ្សារកាត់ និងផ្គុំគ្រឿងដែកថែប ដែលផ្តល់នូវភាពជាក់លាក់ សុវត្ថិភាព និងប្រសិទ្ធភាពការងារអតិបរមា។ ស្តង់ដារឃ្លាំងផ្ទុកលំដាប់អន្តរជាតិ សិក្សាពីប្រព័ន្ធគ្រប់គ្រង និងរក្សាទុកគ្រឿងបន្លាស់យានយន្តប្រកបដោយរបៀបរៀបរយតាមស្តង់ដារបច្ចេកទេសពិភពលោក។ កិច្ចពិភាក្សាស្វែងរកកាលានុវត្តភាពវិនិយោគ ផ្លាស់ប្តូរទស្សនទានជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ជុំវិញទិសដៅអភិវឌ្ឍន៍វិស័យយានយន្ត និងការផ្សព្វផ្សាយពីសក្តានុពលភូមិសាស្ត្រសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ ជំនួបនេះជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកផ្លូវ និងទាក់ទាញក្រុមហ៊ុនអន្តរជាតិឱ្យមកបណ្តាក់ទុនលើការដំឡើងយានយន្ត និងឧស្សាហកម្មធុនធ្ងន់នៅខេត្តព្រះសីហនុនាពេលអនាគត៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11230",
  "languageVersionId": "3274",
  "visibilityVersion": "4",
  "versionToken": "a1.r5KgLxp7WTK7KiAyU1KIoci1kiZ90jPJJLuU2GUYbpY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។