ក្ដីសង្ឃឹមថ្មី! ក្រុមហ៊ុនចិនជាង៤០បង្ហាញបំណងមកបោះទុនរកស៊ីនៅកំពង់ស្ពឺ ដែលរំពឹងថានឹងបង្កើតការងាររាប់ម៉ឺនកន្លែង
អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានដឹកនាំប្រតិភូជួបតំណាងក្រុមហ៊ុនចិន៤២ នៅណាននីង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមហ៊ុនទាំងនេះបង្ហាញបំណងវិនិយោគលើវិស័យ៩ និងគ្រោងមកស្វែងយល់ឱកាសក្នុងខេត្ត។
ខ្លឹមសារប្រភព
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនចិនប្រមាណជា៤២ ដែលមកពីឧស្សាហកម្មផ្សេងៗគ្នា បានបង្ហាញពីគម្រោងចង់មកបោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើននាពេលខាងមុខ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិន ចំនួន៤២ក្រុមហ៊ុន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននិង នៃសាធារណរដ្ឋប្រជាមានិតចិន ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន៤២ក្រុមហ៊ុន ដោយបង្ហាញពីសក្តានុពលសំបូរបែប និងចំនួនអ្នកវិនិយោគយ៉ាងច្រើន ដែលបានបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងនោះតំណាងក្រុមហ៊ុន សហគ្រាសទាំងអស់បានសន្យាថា នឹងមកទស្សនកិច្ចស្វែងយល់និងបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺក្នុងពេលឆាប់ៗខាងមុខនេះ ។
អភិបាលខេត្តកំពង់ស្ពឺបានបន្តថា ក្រុមហ៊ុន សហគ្រាសទាំង៤២ ដែលមានបំណងមកបោះដាក់ទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ គឺផ្តោតលើវិស័យចំនួន៩ក្នុងនោះ ១-កសិកម្ម និងកែច្នៃកសិផល ២-ឧស្សាហកម្មនិងផលិតកម្ម ៣-សំណង់ និងសម្ភារៈសំណង់ ៤-ទេសចរណ៍ និងវប្បធម៌ ៥-វិនិយោគ និងពាណិជ្ជកម្ម ៦-បច្ចេកវិទ្យា និងឌីជីថល ៧-រ៉ែ ៨-ឡូជីស្ទឹក និងដឹកជញ្ជូននិង៩-ថាមពលថ្មី និងបរិស្ថាន។
ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11233",
"languageVersionId": "3285",
"visibilityVersion": "4",
"versionToken": "a1.dRm1-78JiMTeITEVZuie3UMRvgTW3qismxZlh7DYZTE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
