ខេត្តព្រះសីហនុបន្តលើកកម្ពស់វិស័យអប់រំ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សាស្អាតនៅសាលាបឋម និងអនុវិទ្យាល័យទំនប់រលកថ្មី
ឯកឧត្តម សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត បានចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារ និងដំឡើងដំបូលអគារសិក្សាថ្មី នៅសាលាទំនប់រលកថ្មី ស្រុកស្ទឹងហាវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ វិស័យអប់រំនៅតែជាអាទិភាពចម្បងដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្ត យកចិត្តទុកដាក់ខ្ពស់ទាំងលើគុណភាពបង្រៀន និងការកែលម្អបរិស្ថានសាលារៀនឱ្យមានសោភ័ណភាព បៃតង និងអនាម័យល្អ ដើម្បីធានាបាននូវផាសុកភាពខ្ពស់សម្រាប់ការសិក្សារបស់សិស្សានុសិស្ស។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡា រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារ និងដំឡើងដំបូលអគារសិក្សាថ្មី នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មី ស្ថិតក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការដ្ឋាននេះ ថ្នាក់ដឹកនាំទាំងពីរបានណែនាំឱ្យក្រុមការងារបច្ចេកទេស និងស្ថាបនា ត្រូវយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជារបង ក្លោងទ្វារ សួនច្បារ និងតារាងបាល់ទាត់ ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានប្លង់បច្ចេកទេស និងធានាគុណភាពរឹងមាំយូរអង្វែង។ ការកែលម្អនេះមិនត្រឹមតែបង្កើតបរិស្ថានសិក្សាប្រកបដោយសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការជំរុញគុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11214",
"languageVersionId": "3224",
"visibilityVersion": "7",
"versionToken": "a1.dVT3viuJg4QrxT22HPSb-BYbpYVqt7yTaESC-5WNodI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
