សម្តេច ម៉ែន សំអន៖ «ការដាំនិងការពារព្រៃឈើ ជាការជួយខ្លួនឯង និងជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»
សម្តេច ម៉ែន សំអន បានដឹកនាំការដាំកូនឈើ២២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើ១៦០០០ដើម ជូនក្រុង-ស្រុកទាំង៨ នៃខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចំនួន ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ព្រមទាំងបានចែកកូនឈើចំនួន ១៦.០០០ដើម បន្ថែមទៀតជូនដល់ក្រុង-ស្រុកទាំង៨ ទូទាំងខេត្តស្វាយរៀង។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងរដ្ឋ និងឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ឧស្សាហកម្ម និងការវិនិយោគ ឱ្យដើរទន្ទឹមគ្នាជាមួយការការពារបរិស្ថានប្រកបដោយចីរភាព ដោយមិនអាចបោះបង់ផ្នែកណាមួយចោលឡើយ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗនៃជាតិ រួមមាន សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះអង្គពិធី និងប្រជាពលរដ្ឋទូទាំងប្រទេស។
ទន្ទឹមនឹងការថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសឈីលូ សម្តេចបានសង្កត់ធ្ងន់ថា៖ «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ផ្តល់សុវត្ថិភាពពីគ្រោះធម្មជាតិ និងជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»។ សកម្មភាពនេះមិនត្រឹមតែជួយបង្កើនគម្របបៃតងក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសចលនាជាតិដ៏សំខាន់ក្នុងការស្តារ អភិរក្ស និងលើកស្ទួយសម្បត្តិធម្មជាតិឱ្យគង់វង្សយូរអង្វែង៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11195",
"languageVersionId": "3176",
"visibilityVersion": "5",
"versionToken": "a1.X4XTx-9-KRsj_HlMCaT-HMkjxlQkh7WM-k3iJvMdMPc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
