ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះបាញ់ថ្នាំមូសជាង ៤០០ខ្នងផ្ទះ ទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម

ក្រុមការងារសុខាភិបាល និងអ្នកស្ម័គ្រចិត្តបានបាញ់ថ្នាំសម្លាប់មូសតាមផ្ទះ៤០៥ខ្នង នៅក្រុងព្រះវិហារ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ និងអំពាវនាវឱ្យប្រជាពលរដ្ឋលុបបំបាត់ប្រភពកកើតមូស និងការពារការឆ្លងជំងឺគ្រុនឈាម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រុមការងារគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយមណ្ឌលសុខភាពត្បែង និងអ្នកស្ម័គ្រចិត្តភូមិហ្មសែត បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅតាមខ្នងផ្ទះប្រជាពលរដ្ឋសរុប ៤០៥ខ្នង ក្នុងភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមដែលបង្កឡើងដោយមូសខ្លា។ លោកបានសង្កត់ធ្ងន់ថា ទោះបីការបាញ់ថ្នាំអាចជួយកាត់បន្ថយសត្វមូសបានមួយកម្រិតក្តី ប៉ុន្តែវិធានការដែលមានប្រសិទ្ធភាព និងចីរភាពបំផុត គឺផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់។ ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានអំពាវនាវដល់សាធារណជនចូលរួម លុបបំបាត់ប្រភពកកើតមូសខ្លា ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ កម្ចាត់វត្ថុដក់ទឹក គ្របពាង ធុង ឬអាងទឹកឱ្យជិត និងផ្លាស់ប្តូរទឹកជាប្រចាំ ការពារពីការមូសខាំត្រូវ គេងក្នុងមុង និងប្រើប្រាស់មធ្យោបាយការពារផ្សេងៗ។ ប្រុងប្រយ័ត្នសុខភាព ករណីមានរោគសញ្ញាសង្ស័យ ដូចជាក្ដៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឬសន្លាក់ ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ដោយមិនត្រូវទិញថ្នាំលេបដោយខ្លួនឯងឡើយ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11203",
  "languageVersionId": "3215",
  "visibilityVersion": "5",
  "versionToken": "a1.f9bC6V6A4bAFOHUY-TjdolXfgVfSaJ5sHbj49SltrIc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។