ឯកឧត្តម ហួត ហាក់ អញ្ជើញបួងសួងនៅវត្តព្រះក្រាល លើភ្នំគូលែន
ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញអុជធូបបួងសួង និងថ្វាយបង្គំព្រះពុទ្ធបដិមាព្រះព្រះក្រាល នៅវត្តព្រះអង្គធំ ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន–នរោត្តម «ភ្នំគូលែន» ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុខសន្តិភាព។ វត្តព្រះក្រាលត្រូវបានចាត់ទុកជាទីសក្ការៈសំខាន់មួយ និងជាគោលដៅទេសចរណ៍ដែលមានទាំងតម្លៃសាសនា វប្បធម៌ និងធម្មជាតិ។
ខ្លឹមសារប្រភព
ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញអុជធូបបួងសួង និងថ្វាយបង្គំព្រះពុទ្ធបដិមាព្រះព្រះក្រាល នៅវត្តព្រះអង្គធំ ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន–នរោត្តម «ភ្នំគូលែន» ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុខសន្តិភាព។
វត្តព្រះក្រាលត្រូវបានចាត់ទុកជាទីសក្ការៈសំខាន់មួយ និងជាគោលដៅទេសចរណ៍ដែលមានទាំងតម្លៃសាសនា វប្បធម៌ និងធម្មជាតិ។ ទីកន្លែងនេះតែងទទួលស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកគោរពបូជា សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ និងទស្សនាសម្រស់ធម្មជាតិនៅតំបន់ភ្នំគូលែន។
ការអញ្ជើញរបស់ឯកឧត្តម ហួត ហាក់ នៅទីសក្ការៈនេះ បានបង្ហាញពីការយកចិត្តទុកដាក់លើការលើកតម្កើងតម្លៃសាសនា វប្បធម៌ និងធម្មជាតិ ដែលជាផ្នែកសំខាន់នៃសក្តានុពលទេសចរណ៍ខេត្តសៀមរាប។ ភ្នំគូលែននៅតែជាគោលដៅទេសចរណ៍ដ៏មានសារៈសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ភ្នំគូលែនជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សម្បូរបែបនៅសៀមរាបស្ថិតនៅក្នុងភូមិគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីទីរួមខេត្ត ភ្នំគឺជាតំបន់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ និងជំនឿរបស់ខ្មែរ។ ភាពលេចធ្លោរបស់តំបន់នេះ មិនត្រឹមតែស្ថិតនៅលើទេសភាពធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានស្លាកស្នាមនៃអរិយធម៌បុរាណដែលនៅសេសសល់រហូតមកដល់សព្វថ្ងៃ។
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» បានរក្សាទុកសំណង់បុរាណជាច្រើនប្រភេទ ដូចជា ប្រាសាទ ស្ថានីយបុរាណ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងការរស់នៅរបស់មនុស្សក្នុងអតីតកាល។ ដោយសារមានធនធានប្រវត្តិសាស្ត្រចម្រុះ តំបន់នេះបានក្លាយជាប្រភពសំខាន់សម្រាប់អ្នកសិក្សា និងអ្នកស្រាវជ្រាវ ដែលបានចាប់អារម្មណ៍លើភ្នំគូលែនតាំងពីចុងសតវត្សទី១៩ រហូតដល់បច្ចុប្បន្ន។
ក្រៅពីសម្បត្តិបុរាណ ភ្នំគូលែនក៏មានធនធានធម្មជាតិ និងវប្បធម៌ជាច្រើន រួមមានវត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិ។ ការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ ជំនឿ និងធម្មជាតិ បានធ្វើឱ្យភ្នំគូលែនក្លាយជាតំបន់ដែលមានតម្លៃសម្រាប់ការអភិរក្ស ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប។ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "9548",
"languageVersionId": "91",
"visibilityVersion": "3",
"versionToken": "a1.K7HAt65V-U7Fvu3OV-JAFnUmuzNDqbKtPSAuFT3INGE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
