ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-អូស្រ្តាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែរឹងមាំ!

លោកជំទាវ ចម និម្មល និងឯកឧត្តម Matt Thistlethwaite បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងគោលនយោបាយពាណិជ្ជកម្មតំបន់ និងសកលលោក នៅហ្វីលីពីន ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Matt Thistlethwaite អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ នៅប្រទេសហ្វីលីពីន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានពិភាក្សាអំពីយន្តការនានា និងកាលានុវត្តភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើគោលនយោបាយពាណិជ្ជកម្មទាំងក្នុងកម្រិតតំបន់ និងសកលលោក ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11166",
  "languageVersionId": "3137",
  "visibilityVersion": "5",
  "versionToken": "a1.YRQNc2297tvVas-CFLR62NbrVW85pgk4FnH7O_G9wU4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។