ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-អូស្រ្តាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែរឹងមាំ!

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Matt Thistlethwaite អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ នៅប្រទេសហ្វីលីពីន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានពិភាក្សាអំពីយន្តការនានា និងកាលានុវត្តភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើគោលនយោបាយពាណិជ្ជកម្មទាំងក្នុងកម្រិតតំបន់ និងសកលលោក ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ៕ ដោយ៖ ស្រីពី