ស្វាយរៀង ក្លាយជាខេត្តដំបូងគេដែលបើកព្រឹត្តិការណ៍រត់ភ្លើងគប់កីឡាជាតិ ឆ្នាំ២០២៦ ជាមួយបរិយាកាសអធិកអធម
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ បានប្រព្រឹត្តទៅនៅក្រុងស្វាយរៀង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណ ២,០០០នាក់ និងផ្លូវរត់ប្រវែងប្រមាណ ៣,៥៥០ម៉ែត្រ។
ខ្លឹមសារប្រភព
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅក្រុងស្វាយរៀង
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញជាគណៈអធិបតីក្នុង «ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦»។ ពិធីនេះបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់សមាគមអ្នកជិះកង់ មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណ ២,០០០នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ ដែលបានផ្ដល់ទំនុកចិត្ត សម្រេចជ្រើសរើសខេត្តស្វាយរៀងរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិកនេះជាថ្មីម្ដងទៀត។ ជាពិសេស ស្វាយរៀងគឺជាខេត្តទីមួយមុនគេ ក្នុងការរៀបចំពិធីរត់ភ្លើងគប់ ក្នុងចំណោមបណ្ដាខេត្តដែលទទួលសហការធ្វើជាម្ចាស់ផ្ទះប្រកួតប្រជែងក្នុងឆ្នាំ២០២៦។ នេះក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទីពីរ ដែលរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋស្វាយរៀង មានកិត្តិយសទទួលបានការរៀបចំកម្មវិធីកីឡាជាតិដ៏មានសារៈសំខាន់ ប្រកបដោយអត្ថន័យជ្រាលជ្រៅ និងក្ដីរំភើបរីករាយជាទីបំផុត។
គួរបញ្ជាក់ផងដែរថា ដំណើរការនៃក្បួនរត់ភ្លើងគប់មានចម្ងាយសរុបប្រមាណ ៣,៥៥០ ម៉ែត្រ។ ក្បួនបានចាប់ផ្ដើមឡើងដោយ ឯកឧត្តមគណៈអធិបតី រត់កាន់ភ្លើងគប់ជាដំបូង រួចបន្តផ្ទេរជូនលោកអភិបាលរងខេត្ត និងតំណាងមន្ទីរ-អង្គភាពនានា ក្រោមរូបភាពរត់បណ្ដាក់គ្នារហូតដល់គោលដៅ ដោយមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាអង្គភាពចុងក្រោយបង្អស់។ ពិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន ជោគជ័យ ប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព មិត្តភាព និងស្និទ្ធស្នាលជាទីមោទនភាព៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10972",
"languageVersionId": "2758",
"visibilityVersion": "6",
"versionToken": "a1.W76XllBrq0_MzdcQNJ-mdCIbV-VmgHnydkOKOMvabbg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
