ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នការពារសុខភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការពុលអាហារ និងស្រា រក្សាអនាម័យដៃ ពាក់ម៉ាស់នៅទីប្រជុំជន និងប្រុងប្រយ័ត្នចរាចរណ៍ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
ដើម្បីចូលរួមអបអរសាទរ និងធានាឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខុមាលភាពល្អ ក្រសួងសុខាភិបាលបានចេញសេចក្តីអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។
ក្រសួងបានសង្កត់ធ្ងន់លើការអនុវត្តវិធានការចាំបាច់មួយចំនួន រួមមាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបរិភោគ ដើម្បីបង្ការករណីពុលចំណីអាហារ និងការពុលស្រា ដែលអាចកើតឡើងជាយថាហេតុ។
បន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយធំ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត តាមរយៈការរក្សាអនាម័យដៃស្អាត និងពាក់ម៉ាស់នៅទីប្រជុំជនដែលមានមនុស្សច្រើន។
ត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរទៅស្រុកកំណើត និងទៅកាន់ទីវត្តអារាម។
អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមសហការអនុវត្តតាមការណែនាំ ដើម្បីភាពសប្បាយរីករាយ និងសុវត្ថិភាពទាំងអស់គ្នាក្នុងរដូវបុណ្យប្រពៃណីជាតិនេះ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "11066",
"languageVersionId": "2915",
"visibilityVersion": "8",
"versionToken": "a1.zK91L2Rz6oWIY9METgcZ_RUyOfCbA8P_-TdJScIxgT4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
