ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ហ៊ុន ម៉ាណែត៖ ក្រដាសប្រាក់រៀលថ្មី ដើម្បីពង្រឹងសុវត្ថិភាព និងជំនួសក្រដាសប្រាក់ខូចខាត

ថ្ងៃទី១ ខែតុលា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រដាសប្រាក់រៀលថ្មីពង្រឹងសុវត្ថិភាព ខណៈក្រដាសប្រាក់ខូចខាត ឬមិនសមស្របសម្រាប់ចរាចរ នឹងត្រូវដកចេញ និងកម្ទេចតាមនីតិវិធី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការដែលធនាគារជាតិបញ្ចេញក្រដាសប្រាក់៥ម៉ឺនរៀលថ្មី គឺក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងលើកកម្ពស់សោភណភាពរូបិយប័ណ្ណជាតិ ជាពិសេសទប់ស្កាត់បញ្ហាក្រដាសប្រាក់ក្លែងក្លាយ ដែលអាចកើតមានចំពោះក្រដាសប្រាក់ដែលមានតម្លៃខ្ពស់ និងមានការចរាចរច្រើន។ការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ពីសំឡូត (ខេត្តបាត់ដំបង) វាលវែង (ខេត្តពោធិ៍សាត់) ទៅដល់ក្រុងខេមរភូមិន្ទ (ខេត្តកោះកុង) ប្រវែងសរុប ១៩៨,៥១ គ.ម។  សម្ដេចធិបតី បានបញ្ជាក់ថា ក្រដាសប្រាក់ថ្មីត្រូវបានបញ្ចេញដើម្បីបង្កើនភាពជឿទុកចិត្ត និងសុវត្ថិភាពក្នុងការប្រើប្រាស់រូបិយប័ណ្ណ ខណៈក្រដាសប្រាក់ចាស់ដែលមានសភាពខូចខាត ឬមិនសមស្របសម្រាប់បន្តចរាចរ នឹងត្រូវដកចេញពីប្រព័ន្ធ។ ក្រដាសប្រាក់ចាស់ដែលត្រូវបានដកចេញនោះ នឹងត្រូវកិនកម្ទេចតាមនីតិវិធី ដើម្បីបញ្ចប់ការចរាចរ និងជំនួសដោយក្រដាសប្រាក់ថ្មី។ វិធានការនេះមានគោលដៅរក្សាគុណភាព សុវត្ថិភាព និងសោភណភាពនៃក្រដាសប្រាក់ដែលកំពុងប្រើប្រាស់ក្នុងប្រទេសកម្ពុជា៕ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12113",
  "languageVersionId": "2565",
  "visibilityVersion": "7",
  "versionToken": "a1.6NfjpzvQAz6ZA4MdpYj1eofXyGIJ-2by6_qqbYBBEW4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។