ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែតបង្ហាញការបារម្ភចំពោះ AI ដែលពឹងយូរទៅ ក្លាយទៅជាអ្នកសម្រេចចិត្តឱ្យមនុស្សដែលនេះគឺជាគ្រោះថ្នាក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិទ្ធភាពរបស់ AI ពឹងផ្អែកលើគុណភាពទិន្នន័យ និងបានព្រមានពីហានិភ័យនៃការពឹងផ្អែកលើ AI ឱ្យសម្រេចចិត្តជំនួសមនុស្ស។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិទ្ធភាពរបស់ AI ពឹងផ្អែកយ៉ាងសំខាន់លើទិន្នន័យដែលមាននៅក្នុងប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចបានពន្យល់ថា ប្រសិនបើទិន្នន័យដែលប្រព័ន្ធប្រើប្រាស់មិនមានភាពសុក្រឹត នោះលទ្ធផលដែល AI ទាញយកមកផ្តល់ជូនក៏មិនអាចធានាបាននូវភាពត្រឹមត្រូវដែរ។ ដូច្នេះ គុណភាព និងភាពជាក់លាក់នៃទិន្នន័យ គឺជាចំណុចសំខាន់មួយក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ។ ការថ្លែងរបស់សម្តេច នាយករដ្ឋមន្ត្រីបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ  រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទន្ទឹមនឹងនេះ សម្ដេចធិបតីបានបង្ហាញការបារម្ភចំពោះលទ្ធភាពដែលមនុស្សអាចពឹងផ្អែកលើ AI កាន់តែខ្លាំង រហូតដល់អនុញ្ញាតឱ្យប្រព័ន្ធនេះក្លាយជាអ្នកសម្រេចចិត្តជំនួសមនុស្ស។ សម្ដេចបានចាត់ទុកការពឹងផ្អែកក្នុងកម្រិតនេះថា អាចបង្កជាគ្រោះថ្នាក់ ដោយសារម៉ាស៊ីន ទោះបីមានសមត្ថភាពខ្ពស់យ៉ាងណាក៏ដោយ ក៏មិនអាចមានលក្ខណៈដូចមនុស្សបានទាំងស្រុងឡើយ។ សម្ដេចធិបតីបានលើកឡើងថា ការសម្រេចចិត្តរបស់មនុស្សតែងពាក់ព័ន្ធនឹងកត្តាចម្រុះ មិនមែនផ្អែកលើទិន្នន័យតែមួយមុខនោះទេ ដោយរួមមានកត្តាវប្បធម៌ អារម្មណ៍ មនោសញ្ចេតនា និងកាលៈទេសៈ។ ហេតុនេះ សម្ដេចបានព្រមានថា ប្រសិនបើមនុស្សចាប់ផ្ដើមប្រើប្រាស់ និងពឹងផ្អែកលើ AI ខ្លាំងពេក រហូតទុកឱ្យ AI ជាអ្នកសម្រេចចិត្ត នោះអាចនាំមកនូវផលវិបាកដែលមិនអាចមើលរំលងបាន។ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "5",
  "publishedWorkingVersionId": "10881",
  "languageVersionId": "2529",
  "visibilityVersion": "8",
  "versionToken": "a1.eI0NhRU9ej--q_2avFjSJPEfwhc3tkGHMez9NcLMVak"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។