ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អ្នកជំនាញកម្ពុជាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីការពារបេតិកភណ្ឌពិភពលោក

អ្នកជំនាញបេតិកភណ្ឌកម្ពុជា ២ រូប បានចូលរួមកិច្ចសន្ទនាអាស៊ីប៉ាស៊ីហ្វិកស្តីពីបេតិកភណ្ឌ និងភាពយថាភាព នៅហាណូយ និងនិញប៊ិញ ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរបទពិសោធន៍អភិរក្ស និងការចូលរួមរបស់សហគមន៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តំណាងអ្នកជំនាញបេតិកភណ្ឌពិភពលោកកម្ពុជាចំនួន២រូប មកពីអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមកិច្ចសហការ និងការសម្របសម្រួលពីគណៈកម្មការជាតិយូណេស្កូកម្ពុជា បានចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ស្តីពី “Asia-Pacific Dialogue on Heritage and Authenticity” នៅទីក្រុងហាណូយ និងនិញប៊ិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ វេទិកាតំបន់នេះបានផ្តល់ឱកាសដល់អ្នកជំនាញកម្ពុជា ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរចំណេះដឹងជាមួយអ្នកជំនាញអន្តរជាតិ ពាក់ព័ន្ធនឹងការអភិរក្ស ការស្តារបេតិកភណ្ឌ និងការរក្សាភាពយថភាពរបស់សម្បត្តិបេតិកភណ្ឌ។ កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ ក្នុងការថែរក្សាតម្លៃ និងអត្តសញ្ញាណរបស់បេតិកភណ្ឌឱ្យបានគង់វង្ស។ តាមរយៈការចូលរួមពិភាក្សា និងការរួមចំណែករបស់អ្នកជំនាញកម្ពុជា ក្នុង “The Ha Noi Outcome Document” កម្ពុជាបានបង្ហាញពីការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្រិតតំបន់ ដើម្បីពង្រឹងការការពារ និងការគ្រប់គ្រងបេតិកភណ្ឌពិភពលោក។ កិច្ចសហប្រតិបត្តិការនេះក៏ជាផ្នែកមួយនៃការជំរុញការអភិរក្សបេតិកភណ្ឌប្រកបដោយនិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11045",
  "languageVersionId": "2873",
  "visibilityVersion": "6",
  "versionToken": "a1.-SvrPJdh-giIGbzxWIKkufndPLZUN8NX3BUOkumWzvs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។