ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បន្ទាន់! គ្រោះអគ្គិភ័យឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ នៅផ្លូវចូលក្បាលឆាយ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

រថយន្តមួយគ្រឿងត្រូវភ្លើងឆេះខូចខាតទាំងស្រុងនៅផ្លូវចូលក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាប្រមាណម៉ោង២រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ សមត្ថកិច្ចបញ្ជាក់ថា គ្មានអ្នករងរបួសឬស្លាប់ ហើយមូលហេតុកំពុងស្រាវជ្រាវ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ករណីគ្រោះអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវចូលទឹកធ្លាក់ក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យ និងចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុជាបន្ទាន់ ដើម្បីបាញ់ទឹកទប់ស្កាត់និងពន្លត់អណ្តាតភ្លើង។ តាមប្រភពពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ប៉ុន្តែរថយន្តរងគ្រោះត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតទាំងស្រុង។ ចំពោះមូលហេតុពិតប្រាកដែលបង្កឱ្យមានអគ្គិភ័យនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត៕ដោយ៖ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11140",
  "languageVersionId": "3061",
  "visibilityVersion": "7",
  "versionToken": "a1.U3LS9jr5BIhryeV8QN5xQ8xAQ0oxKIrS62sV22wtIvA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។