Citystar Group គ្រោងពង្រីកការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ
នៅថ្ងៃទី២ ខែតុលា ក្រុមហ៊ុន Citystar Group បានបង្ហាញផែនការពង្រីកការវិនិយោគសណ្ឋាគារផ្កាយ៥ និងគម្រោងស្នាក់នៅកម្រិតខ្ពស់នៅភ្នំពេញ។
ខ្លឹមសារប្រភព
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Citystar Group ដឹកនាំដោយ Mr. Jean-Louis Charon ស្ថាបនិក និងជាភាគទុនិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវឌ្ឍនភាព និងទិសដៅវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
ក្នុងជំនួបនេះ តំណាង Citystar Group បានបង្ហាញពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ព្រមទាំងថ្លែងអំណរគុណចំពោះការគាំទ្រពី ក.អ.ក.។ ក្រុមហ៊ុនក៏បានបង្ហាញផែនការពង្រីកការវិនិយោគលើវិស័យទេសចរណ៍ និងសណ្ឋាគារ តាមរយៈការនាំយកដៃគូវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ និងអភិវឌ្ឍគម្រោងស្នាក់នៅកម្រិតជាន់ខ្ពស់នៅរាជធានីភ្នំពេញ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះផែនការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ពីសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីថា ក.អ.ក. នឹងបន្តផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់ ដើម្បីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនអាចអនុវត្តបានដោយរលូន និងទទួលបានជោគជ័យ។
ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "12118",
"languageVersionId": "2511",
"visibilityVersion": "7",
"versionToken": "a1.14DyfO58bazi_b5fQcq4krIC-Ss3Wi0AnJskQn42a3k"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
