កម្ពុជាត្រៀមបង្ហាញភាពខ្លាំងនៃប្រព័ន្ធទូទាត់ឌីជីថល និងប្រព័ន្ធបាគង ទៅកាន់ឆាកអន្តរជាតិក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី!
លោកជំទាវ ជា សិរី បានពិភាក្សាជាមួយលោក Jin Wan Jung អំពីប្រព័ន្ធទូទាត់ឌីជីថល និងលទ្ធភាពភ្ជាប់ធនាគារ អ៊ូរី ជាមួយប្រព័ន្ធបាគង ព្រមទាំងលើកឡើងពីគម្រោង Black Swan Summit នៅខែវិច្ឆិកា ក្នុងឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនី។
ខ្លឹមសារប្រភព
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ក្នុងពេលខាងមុខឆាប់ៗនេះ នឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ និងបង្ហាញនវានុវត្តន៍ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិបានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលរបស់កម្ពុជា។
លោកជំទាវ ជា សិរី ថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក Jin Wan Jung អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ូរី នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការធនាគារជាតិនៃកម្ពុជា។
ក្នុងឱកាសនោះ លោក Jin Wan Jung បានជម្រាបជូនលោកជំទាវ ជា សិរី អំពីការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ អ៊ូរី ដែលបានសហការជាមួយក្រុមហ៊ុន Samsung ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ក្នុង និងក្រៅប្រទេស។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានសម្តែងការស្វាគមន៍ និងត្រៀមខ្លួនក្នុងការសហការលើការពង្រឹងប្រព័ន្ធទូទាត់ជាមួយធនាគារ អ៊ូរី ប្រសិនបើធនាគារមានបំណងភ្ជាប់ជាមួយប្រព័ន្ធបាគងរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវ បានលើកឡើងអំពីស្ថានភាពនៃប្រព័ន្ធធនាគារ ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសការពង្រឹងការតភ្ជាប់ឆ្លងដែន ទៅកាន់ប្រទេសមួយចំនួនដូចជា៖ ប្រទេសជប៉ុន ចិន និងឥណ្ឌា។
លើសពីនេះ លោកជំទាវ ក៏បានមានប្រសាសន៍បន្ថែមពីគម្រោងរៀបចំវេទិកាលំដាប់អន្តរជាតិ Black Swan Summit នៅខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន)។ ជាមួយគ្នានេះ លោកជំទាវបញ្ជាក់ថា «កិច្ចប្រជុំនេះនឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្ហាញនវានុវត្តន៍ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិបានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលរបស់កម្ពុជាផងដែរ»៕ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "11038",
"languageVersionId": "2855",
"visibilityVersion": "5",
"versionToken": "a1.BAhxAZqWB8v846XKur-vFUu6PLeOso-BjeCDJVNczH0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
