ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-វៀតណាម ចុះអនុស្សរណៈសាងសង់ «សាលាមិត្តភាព» តម្លៃ ៨លានដុល្លារ នៅរាជធានីភ្នំពេញ

រដ្ឋាភិបាល និងប្រជាជនវៀតណាម បានសម្រេចផ្តល់ជំនួយឥតសំណងជាថវិកាសរុបចំនួន ៨លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់ និងកែលម្អ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនាទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឧត្តមសេនីយ៍ទោ វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋាភិបាល និងប្រជាជនវៀតណាម បានសម្រេចផ្តល់ជំនួយឥតសំណងជាថវិកាសរុបចំនួន ៨លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់ និងកែលម្អ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនាទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឧត្តមសេនីយ៍ទោ វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម។នេះបើយោងតាមប្រភពពីរដ្ឋបាលរាជធានីភ្នំពេញ គម្រោងស្ថាបត្យកម្មអប់រំដ៏ធំនេះ នឹងត្រូវចំណាយពេលសាងសង់ប្រមាណ ១ឆ្នាំ ដោយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញជាអ្នកទទួលបន្ទុកផ្ទាល់។ កិច្ចខិតខំប្រឹងប្រែងនេះរួមមាន ការសាងសង់បន្ទប់សិក្សាថ្មីចំនួន ៨០បន្ទប់ បន្ទប់ពិសោធន៍ ១ និងបន្ទប់កុំព្យូទ័រ ១ សម្រាប់កម្រិតបឋមសិក្សា ព្រមទាំងបន្ទប់សិក្សា ២៤បន្ទប់ បន្ទប់ពិសោធន៍ ១ និងបន្ទប់កុំព្យូទ័រ ១ សម្រាប់កម្រិតអនុវិទ្យាល័យ។ បន្ថែមពីនេះ នឹងមានការជួសជុលបន្ទប់រៀនចំនួន ១៥បន្ទប់ក្នុងអគារសម្តេចតេជោ ព្រមទាំងការកសាងអគារកីឡាពហុបំណង ១ និងអគាររដ្ឋបាលរួម ១ រួមជាមួយការបំពាក់បរិក្ខារទំនើបៗ ដើម្បីបម្រើដល់ការសិក្សារបស់សិស្ស និងលោកគ្រូអ្នកគ្រូជាង ៥,៥០០នាក់។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំការងារបុរេលក្ខខណ្ឌរួចរាល់ជាស្រេច ដូចជាការរុះរើអគារចាស់ រៀបចំការដ្ឋាន និងតប្រព័ន្ធទឹកភ្លើង ដើម្បីធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះ លោកអភិបាល ឃួង ស្រេង ក៏បានពាំនាំនូវសារសាកសួរទុក្ខ និងការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងនាយទាហានវៀតណាម ក្នុងឱកាសខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាមផងដែរ។ ដោយ៖ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10856",
  "languageVersionId": "2454",
  "visibilityVersion": "6",
  "versionToken": "a1.NxjNl8GNxdCReYRuX-whQ3DVGSpaKOwiXLAsKisChO8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។