ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដាក់ចេញផែនការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ចរាចរណ៍ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ

នគរបាលខេត្តតាកែវប្រជុំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយផែនការសន្តិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការសម្រួលចរាចរណ៍តាមដងផ្លូវ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរង លោក-លោកស្រីប្រធានផែនការងារជំនាញ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុក និងលោកអធិការរងទទួលផែនការងារសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន សណ្ដាប់ធ្នាប់ និងអត្តសញ្ញាណកម្មផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10993",
  "languageVersionId": "2484",
  "visibilityVersion": "6",
  "versionToken": "a1.vt51Kz4cbz1fVl5GEWDiV82W3blYkHowQ2x_vfSgp5A"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។