ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្ដេចធិបតី «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា»

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល មានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពអ្នកជំនាញសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា អ្នកប្រកបវិជ្ជាជីវៈមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល មានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពអ្នកជំនាញសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា អ្នកប្រកបវិជ្ជាជីវៈមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា» ដោយសំដៅលើតួនាទីដ៏សំខាន់របស់អ្នកប្រកបវិជ្ជាជីវៈពេទ្យ ក្នុងការជួយព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ ជួយអ្នកជំងឺដែលមានស្ថានភាពធ្ងន់ឱ្យបានធូរស្រាល និងជួយសង្គ្រោះជីវិតអ្នកដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ តួនាទីនេះតម្រូវឱ្យអ្នកជំនាញសុខាភិបាលមានទាំងសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ សម្ដេចធិបតីបានបញ្ជាក់ថា ដោយសារវិស័យសុខាភិបាលពាក់ព័ន្ធនឹងជីវិតមនុស្ស ការអភិវឌ្ឍធនធានមនុស្សត្រូវផ្តោតលើចំណេះដឹង ជំនាញ និងស្មារតីទទួលខុសត្រូវវិជ្ជាជីវៈ។ ការមានបុគ្គលិកសុខាភិបាលប្រកបដោយគុណភាព នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាល និងធានាការផ្តល់សេវាសុខាភិបាលកាន់តែមានគុណភាពជូនប្រជាពលរដ្ឋ៕
កំណែប្រភព
{
  "publishedSourceRevision": "4",
  "publishedWorkingVersionId": "10842",
  "languageVersionId": "2410",
  "visibilityVersion": "6",
  "versionToken": "a1.Vh8Y2A_Wf-uSI-TnQ-UdrEO4l0oXgFHBSP3fLYZbztQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។