ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្ដេចតេជោហ៊ុន សែន អញ្ជើញពលរដ្ឋត្រៀមជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ

មិនតម្រូវឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា ចុះឈ្មោះជាមុន ឬបង្ហាញ ឯកសារផ្សេងៗឡើយ ដើម្បីចូលរួមសម្រួលការធ្វើដំណើរ និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋអាចប្រើប្រាស់សេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ការរៀបចំសេវាសាធារណៈនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលពិធីបុណ្យប្រពៃណីជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មិនតម្រូវឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា ចុះឈ្មោះជាមុន ឬបង្ហាញ ឯកសារផ្សេងៗឡើយ ដើម្បីចូលរួមសម្រួលការធ្វើដំណើរ និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋអាចប្រើប្រាស់សេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ការរៀបចំសេវាសាធារណៈនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលពិធីបុណ្យប្រពៃណីជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជិះរថយន្តក្រុងក្នុងរយៈពេលកំណត់នេះ មិនតម្រូវឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា ចុះឈ្មោះជាមុន ឬបង្ហាញអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗឡើយ។ វិធានការនេះផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ដោយមិនមាននីតិវិធីស្មុគស្មាញ និងអាចជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរនារដូវបុណ្យ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ អ៊ុំពូមីង លោកតា លោកយាយ ឱ្យប្រើប្រាស់សេវារថយន្តក្រុងសាធារណៈដែលផ្តល់ជូនដោយឥតគិតថ្លៃ និងប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសបុណ្យនេះ ក៏ជាផ្នែកមួយនៃការសម្រួលជីវភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈប្រជាជនត្រៀមធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ និងគោរពប្រពៃណីជាតិ៕ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12121",
  "languageVersionId": "2172",
  "visibilityVersion": "7",
  "versionToken": "a1.Ol_f-k3rL9KlOw0rNz8qJw05r3rRXv2Rss2BY0iqQ9M"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។