ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រថយន្តក្រុង ១៤គ្រឿង ដឹកជញ្ជូនពលរដ្ឋឥតគិតថ្លៃ ភ្នំពេញ-ព្រះសីហនុ រយៈពេល ៥ថ្ងៃ

រថយន្តក្រុង១៤គ្រឿងផ្ដល់សេវាឥតគិតថ្លៃរវាងភ្នំពេញ និងព្រះសីហនុ ថ្ងៃទី៩–១៣ ខែតុលា ឆ្នាំ២០២៦។ ជើងទី១ចេញពីភ្នំពេញនៅម៉ោង៦:៣០ព្រឹក ថ្ងៃទី៩ ខែតុលា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់ជូនប្រជាពលរដ្ឋ ដែលត្រូវ ធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញវិញ។រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីជួយសម្រួល ដល់បន្ទុកចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលនឹងត្រូវធ្វើដំណើរទៅ ឬមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ដើម្បីជួបជុំបងប្អូនក្រុមគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខាងមុខនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ចំពោះទីតាំងចំណត រថយន្តនៅខេត្តព្រះសីហនុ ស្ថិតនៅបរិវេណវេទិកា៧មករា (វិមានឯករាជ្យ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឡែកទីតាំងចំណតរថយន្តនៅរាជធានីភ្នំពេញ ស្ថិតនៅស្ថានីយចំណតរថយន្តក្រុងផ្លូវ ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស)។ រថយន្តក្រុងនឹងចាប់ផ្តើមចេញដំណើរជើងទី១ ពីរាជធានី ភ្នំពេញមកខេត្តព្រះសីហនុ នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ និងមានជើងរថយន្តទៅ មកជាបន្តបន្ទាប់ទៀតសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10917",
  "languageVersionId": "2637",
  "visibilityVersion": "5",
  "versionToken": "a1.hADcZW9FAoOrVJ_EBclyGI3dyk73VupOvnk3hdebZ3I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។