ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» ដើម្បីពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជា

នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម»នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពចុងក្រោយនៃការកែទម្រង់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលដល់ធុរជនក្នុងការចាប់ផ្តើម និងដំណើរការអាជីវកម្ម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម»នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពចុងក្រោយនៃការកែទម្រង់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលដល់ធុរជនក្នុងការចាប់ផ្តើម និងដំណើរការអាជីវកម្ម។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត តំណាងសភាពាណិជ្ជកម្មបរទេសប្រចាំនៅកម្ពុជា សមាគមពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនពាក់ព័ន្ធជាច្រើនរូប៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10997",
  "languageVersionId": "2367",
  "visibilityVersion": "6",
  "versionToken": "a1.iR3MDMsRXSX9WlRUxkE7BbnMwJcY_DjAb10oMds0-j4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។