ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» ដើម្បីពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជា

សរសេរ:ប៉ៃ សុឃីម

នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម»នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពចុងក្រោយនៃការកែទម្រង់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលដល់ធុរជនក្នុងការចាប់ផ្តើម និងដំណើរការអាជីវកម្ម។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត តំណាងសភាពាណិជ្ជកម្មបរទេសប្រចាំនៅកម្ពុជា សមាគមពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនពាក់ព័ន្ធជាច្រើនរូប៕ដោយ៖ ប៉ៃ សុឃីម