ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-ឡាវ ចុះMOU បង្កើតក្របខ័ណ្ឌសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ!

នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូទទួលជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូយុវជនឡាវ ដឹកនាំដោយ ឯកឧត្តម ថុងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាលេខាធិការគណៈកម្មាធិការមជ្ឈិមសហព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុវជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឡាវ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូទទួលជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូយុវជនឡាវ ដឹកនាំដោយ ឯកឧត្តម ថុងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាលេខាធិការគណៈកម្មាធិការមជ្ឈិមសហព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុវជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឡាវ។ ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍យ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូយុវជនឡាវដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានចែករំលែកអំពីទិសដៅយុទ្ធសាស្ត្រ បុព្វហេតុ បេសកកម្ម និងគម្រោងសកម្មភាពនានាដែល ស.ស.យ.ក. បាន និងកំពុងអនុវត្ត ដើម្បីឧត្តមប្រយោជន៍របស់យុវជនកម្ពុជា ព្រមទាំងការបង្កើតឱកាសមាសសម្រាប់យុវជននៃប្រទេសទាំងពីរ ក្នុងការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធរវាងគ្នានិងគ្នា។ ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈប្រតិភូយុវជនឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ សមភាគីកម្ពុជា។ ឯកឧត្តមបាន គូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធរវាងយុវជននៃប្រទេសទាំងពីរ សំដៅរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅផងដែរ៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "4",
  "publishedWorkingVersionId": "10828",
  "languageVersionId": "2376",
  "visibilityVersion": "6",
  "versionToken": "a1.50Nyew2pG_y_l3XOITxKVNvSd29e_nPO2J5CVsLc028"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។