ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងពាណិជ្ជកម្មបានចាត់វិធានការឱ្យម្ចាស់ភាគហ៊ុន៣៤នាក់ជាប់ក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក ឲ្យផ្ទេរភាគហ៊ុនចេញពីក្រុមហ៊ុននៅកម្ពុជា

លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយ ក្រសួងបានរកឃើញម្ចាស់ភាគហ៊ុនចំនួន៣៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក និងប្រព័ន្ធតាមដានរបស់សហរដ្ឋអាមេរិក ក្នុងនោះ៧នាក់ត្រូវបានកំណត់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ការរកឃើញនេះធ្វើឡើងតាមរយៈយុទ្ធនាការជំរុញឱ្យក្រុមហ៊ុនដាក់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយលោកបានលើកឡើងក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៦ខែចុងក្រោយ ក្រសួងបានរកឃើញម្ចាស់ភាគហ៊ុនចំនួន៣៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក  និងប្រព័ន្ធតាមដានរបស់សហរដ្ឋអាមេរិក ក្នុងនោះ៧នាក់ត្រូវបានកំណត់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ការរកឃើញនេះធ្វើឡើងតាមរយៈយុទ្ធនាការជំរុញឱ្យក្រុមហ៊ុនដាក់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយលោកបានលើកឡើងក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ក្រសួងពាណិជ្ជកម្មបានចាត់វិធានការឱ្យបុគ្គលពាក់ព័ន្ធផ្ទេរភាគហ៊ុនចេញពីក្រុមហ៊ុននៅកម្ពុជា។ ប្រសិនបើមិនអនុវត្តតាម ក្រុមហ៊ុនអាចប្រឈមនឹងការរំលាយក្រោយដោះស្រាយបំណុលពន្ធរួច។ ទន្ទឹមនឹងនេះ ក្រសួងបានទិញប្រព័ន្ធត្រួតពិនិត្យប្រវត្តិម្ចាស់ភាគហ៊ុនពីសហរដ្ឋអាមេរិក ដើម្បីពិនិត្យព័ត៌មានឱ្យបានហ្មត់ចត់មុនអនុញ្ញាតឱ្យចុះបញ្ជីពាណិជ្ជកម្ម ស្របតាមគោលនយោបាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកសាង «សេដ្ឋកិច្ចស» និងមិនអនុញ្ញាតឱ្យកម្ពុជាក្លាយជាជម្រករបស់បណ្តាញឆបោក។ លោក បួន សារៈមុនី បានបញ្ជាក់ថា ការដាក់ប្រតិវេទន៍ប្រចាំឆ្នាំមានសារៈសំខាន់សម្រាប់ត្រួតពិនិត្យស្ថានភាពក្រុមហ៊ុន និងធានាថាអាជីវកម្មមានសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ។ ដើម្បីផ្តល់ឱកាសដល់ពាណិជ្ជករធ្វើបច្ចុប្បន្នភាពព័ត៌មាន ក្រសួងបានបន្តលើកលែងពិន័យចំពោះការដាក់ប្រតិវេទន៍រហូតដល់ដើមខែមករា ឆ្នាំ២០២៧។ ក្រសួងក៏បានបង្ហាញការព្រួយបារម្ភចំពោះក្រុមហ៊ុនដែលចុះបញ្ជីច្រើន ប៉ុន្តែមិនមានសកម្មភាពសេដ្ឋកិច្ចជាក់ស្តែង ឬអាចប្រើប្រាស់ការចុះបញ្ជីដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់។ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12123",
  "languageVersionId": "2349",
  "visibilityVersion": "6",
  "versionToken": "a1.hJNvOJf7U1pvFdPh918-bEgm4hln2dOD0DrOS8qmoBg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។