ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង មិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦

សេវារថយន្តក្រុងឥតគិតថ្លៃរវាងភ្នំពេញ និងខេត្តព្រះសីហនុ មានចាប់ពីថ្ងៃទី៩ ដល់១៣ ខែតុលា ឆ្នាំ២០២៦ ដោយចេញពីវេទិកា ៧មករា ក្រុងព្រះសីហនុ ចាប់ពីម៉ោង៦:៣០ ដល់១១:៣០ព្រឹក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្រាប់ខេត្តព្រះសីហនុមានរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ទៅរាជធានីភ្នំពេញវិញ គោលដៅចេញដំណើរវេទិកា ៧មករា ក្រុងព្រះសីហនុ ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។ ដើម្បីសម្រួលដល់ការងារខាងលើ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលសង្កាត់លេខ៣ ចូលរួមសហការ និងសម្របសម្រួលនៅទីធ្លាវេទិកា ៧មករា ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដូចខាងក្រោម៖ ១- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៥ ៥៥៤ ៤២៦ ២- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣២១ ០១០ ៣- ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣៧២ ៤២៨ / ០១៦ ៣៧៥ ៤៩៨ ៤- ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១០ ៩៩៩ ១៨៦ ៥- ថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៥៧៦ ៣៧៣ / ០១៦ ៦៥៧ ០៦១
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10950",
  "languageVersionId": "2706",
  "visibilityVersion": "6",
  "versionToken": "a1.PFyLEfeLkr4D2Kh2m9TzkIMy8v3-nT7-XGvpdPfZDPA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។