អបអរសាទរខួបទី២២ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ព្រះរាជាណាចក្រកម្ពុជា!
ការចូលជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមាស មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវផ្លែផ្កា និងការផ្លាស់ប្តូរយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម(១៣ តុលា ២០០៤ - ១៣ តុលា ២០២៦)។ ក្នុងរយៈពេល២២ឆ្នាំមកនេះកម្ពុជាបានពង្រីកទីផ្សារអន្តរជាតិដោយកម្ពុជាទទួលបានសិទ្ធិស្មើភាពគ្នាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលជួយសម្រួលដល់ការនាំចេញទំនិញ (ជាពិសេស វាយនភណ្ឌ កាត់ដេរ និងផលិតផលកសិកម្ម) ទៅកាន់ទីផ្សារសកលដោយមានការគាំទ្រពីច្បាប់ទម្លាប់អន្តរជាតិ។
ខ្លឹមសារប្រភព
ការចូលជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមាស មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវផ្លែផ្កា និងការផ្លាស់ប្តូរយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម(១៣ តុលា ២០០៤ - ១៣ តុលា ២០២៦)។
ក្នុងរយៈពេល២២ឆ្នាំមកនេះកម្ពុជាបានពង្រីកទីផ្សារអន្តរជាតិដោយកម្ពុជាទទួលបានសិទ្ធិស្មើភាពគ្នាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលជួយសម្រួលដល់ការនាំចេញទំនិញ (ជាពិសេស វាយនភណ្ឌ កាត់ដេរ និងផលិតផលកសិកម្ម) ទៅកាន់ទីផ្សារសកលដោយមានការគាំទ្រពីច្បាប់ទម្លាប់អន្តរជាតិ។
ក្នុងន័យសេដ្ឋកិច្ចការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស ការអនុវត្តតាមស្តង់ដារ និងបទប្បញ្ញត្តិរបស់ WTO បានជួយលើកកម្ពស់តម្លាភាព បរិយាកាសធុរកិច្ច និងទំនុកចិត្តពីសំណាក់វិនិយោគិនអន្តរជាតិ ដែលចង់មករកស៊ី និងបង្កើតរោងចក្រសហគ្រាសនៅកម្ពុជា។
នៅក្នុងការកែទម្រង់ច្បាប់ និងស្ថាប័នក្នុងស្រុកដើម្បីបំពេញលក្ខខណ្ឌរបស់ WTO កម្ពុជាបានធ្វើទំនើបកម្ម និងបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើន រួមមានច្បាប់ស្តីពីវិនិយោគ ពាណិជ្ជកម្មទ្រព្យសម្បត្តិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ដែលជួយពង្រឹងអភិបាលកិច្ចសេដ្ឋកិច្ចជាតិ។
ការលើកកម្ពស់ជីវភាពប្រជាជន ការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិបានបង្កើតការងាររាប់លានសម្រាប់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនឥតឈប់ឈរ។
រយៈពេល ២២ឆ្នាំកន្លងមកនេះ (២០០៤-២០២៦) បានបង្ហាញឱ្យឃើញពីភាពស៊ាំ និងការរីកចម្រើនដ៏រឹងមាំរបស់កម្ពុជា ក្នុងនាមជា «ប្រទេសតូចដែលមានបេះដូងសេដ្ឋកិច្ចបើកចំហរ និងសកម្ម» នៅលើឆាកអន្តរជាតិ។
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11566",
"languageVersionId": "3681",
"visibilityVersion": "3",
"versionToken": "a1.BehGV0H1HIQi-pWdO-E6RGn0m8wwRI1DIjuXQXW7HyM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
