ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តព្រះសីហនុ រក្សាបានសន្តិសុខបានល្អ គ្មានបទល្មើសព្រហ្មទណ្ឌកើតឡើងឡើយ ក្នុងឱកាសភ្ជុំបិណ្ឌ ៣ថ្ងៃ

ខេត្តព្រះសីហនុ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ (ថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦) ស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងខេត្តព្រះសីហនុ មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយពុំមានបទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងឡើយ បើទោះបីជាខេត្តបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១៥ម៉ឺននាក់ មកកម្សាន្តក៏ដោយ។ លទ្ធផលជាវិជ្ជមាននេះ កើតចេញពីការដឹកនាំបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងការលះបង់របស់កងកម្លាំងនគរបាលខេត្តព្រះសីហនុចំនួន ៦១០នាក់ ដែលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះការពារសន្តិសុខយ៉ាងតឹងរ៉ឹងនៅតាមវត្តអារាមទាំង ៤០វត្ត រមណីយដ្ឋាន ឆ្នេរសមុទ្រ និងតំបន់កម្សាន្តនានា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ (ថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦) ស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងខេត្តព្រះសីហនុ មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយពុំមានបទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងឡើយ បើទោះបីជាខេត្តបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១៥ម៉ឺននាក់ មកកម្សាន្តក៏ដោយ។ លទ្ធផលជាវិជ្ជមាននេះ កើតចេញពីការដឹកនាំបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងការលះបង់របស់កងកម្លាំងនគរបាលខេត្តព្រះសីហនុចំនួន ៦១០នាក់ ដែលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះការពារសន្តិសុខយ៉ាងតឹងរ៉ឹងនៅតាមវត្តអារាមទាំង ៤០វត្ត រមណីយដ្ឋាន ឆ្នេរសមុទ្រ និងតំបន់កម្សាន្តនានា។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ជំហរថា កងកម្លាំងនឹងបន្តពង្រឹងវិធានការការពារ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទជាបន្តទៀត ដើម្បីធានាសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរគ្រប់ពេលវេលា៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11593",
  "languageVersionId": "3722",
  "visibilityVersion": "3",
  "versionToken": "a1.xs__e5EqwxSQZcKaYb0ycCpkpE65n1mkPOdluwYb1UE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។