ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តកំពតចេញបញ្ជាបន្ទាន់ បិទទីតាំងមានបញ្ហានៅឆ្នេរកោះស្មៅក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋ

តំបន់ឆ្នេរកោះស្មៅ ដែលជាកន្លែងកម្សាន្តសាធារណៈដ៏ពេញនិយមមួយ ស្ថិតក្នុងខេត្តកំពត ពេលនេះត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្នហើយ។ វិធានការយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្រោយពីមានការប្រតិកម្ម និងការចែករំលែកព័ត៌មានយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជុំវិញបញ្ហាប្រឈមផ្សេងៗដែលកើតមានឡើងនៅទីតាំងផ្ទាល់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តំបន់ឆ្នេរកោះស្មៅ ដែលជាកន្លែងកម្សាន្តសាធារណៈដ៏ពេញនិយមមួយ ស្ថិតក្នុងខេត្តកំពត ពេលនេះត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្នហើយ។ វិធានការយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្រោយពីមានការប្រតិកម្ម និងការចែករំលែកព័ត៌មានយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជុំវិញបញ្ហាប្រឈមផ្សេងៗដែលកើតមានឡើងនៅទីតាំងផ្ទាល់។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាម ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចេញបញ្ជាផ្ទាល់ឱ្យមានការបិទទីតាំងដែលមានបញ្ហានោះចោលភ្លាមៗ។ យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ សហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំជុំគ្រៀល បានចុះដល់ទីតាំងផ្ទាល់ និងអនុវត្តតាមបទបញ្ជានេះយ៉ាងតឹងរ៉ឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ។ ជាចុងក្រោយ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការអះអាង និងពន្យល់សាជាថ្មីថា ឆ្នេរកោះស្មៅ គឺជា «ឆ្នេរសាធារណៈ» ដែលត្រូវបានបង្កើត និងរៀបចំឡើងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន ក្នុងគោលបំណងទុកជាឧត្តមប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកលេងកម្សាន្តដោយសេរី និងស្មើភាពគ្នា។ ជាមួយគ្នានោះដែរ អាជ្ញាធរក៏បានបង្ហាញភាពទន់ភ្លន់ ដោយបានថ្លែងអំណរគុណ និងសូមអភ័យទោស ក៏ដូចជាអធ្យាស្រ័យយ៉ាងជ្រាលជ្រៅចំពោះរាល់ផលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ។
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11601",
  "languageVersionId": "3732",
  "visibilityVersion": "4",
  "versionToken": "a1.EiUXZnbT9-FyClTbqKVbINaCsAcuOTlHzHQghKcuTiM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។