ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេមេគង្គ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងណែនាំវិធានការការពារបន្ទាន់

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពច្រាំងទន្លេមេគង្គដែលកំពុងរងការបាក់ស្រុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាលនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពច្រាំងទន្លេមេគង្គដែលកំពុងរងការបាក់ស្រុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាលនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យសហការគ្នារៀបចំគម្រោងសាងសង់ទប់ការពារច្រាំងទន្លេ ដោយដាក់សំណើមកកាន់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយផ្នែកបច្ចេកទេសឱ្យបានទាន់ពេលវេលា។ គួរបញ្ជាក់ផងដែរថា បាតុភូតបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក តែងតែកើតមានឡើងទាំងក្នុងរដូវវស្សា និងរដូវប្រាំង ដែលបង្កឡើងដោយកត្តាធម្មជាតិ និងសកម្មភាពរបស់មនុស្ស។ បញ្ហានេះតែងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់រដ្ឋ លំនៅឋាន ដីចម្ការ ព្រមទាំងទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11628",
  "languageVersionId": "3759",
  "visibilityVersion": "3",
  "versionToken": "a1.0eSlIOo0sh6VE2X3relmaIrSB1EdwELFX4wqscQsxps"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។