ការបេីកទីផ្សារនាំចេញអង្ករកម្ពុជាទៅហ្វីលីពីន បានធ្វេីឱ្យតម្លៃស្រូវក្នុងស្រុកកេីនឡេីងខ្ពស់ ជួយកសិករទទួលបានប្រាក់ចំណេញ លេីកកម្ពស់ជីវភាពគ្រួសារ!
នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥របស់រាជរដ្ឋាភិបាល ដេីម្បីតាមដាន និងវាយតម្លៃស្ថានភាពផលិតកម្ម និងតម្លៃកសិផលសំខាន់ៗបម្រេីឱ្យសន្តិសុខស្បៀងក្នុងប្រទេស ជួយគាំទ្រដល់ប្រជាកសិករអ្នកផលិតផង និងប្រជាពលរដ្ឋជាអ្នកទទួលទានទូទាំងប្រទេសផង។ ក្នុងឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រដ្ឋបាលរាជធានី ខេត្ត និងសហព័ន្ធស្រូវ-អង្ករកម្ពុជា សម្រាប់ការចូលរួម និងការគាំទ្រជាបន្តបន្ទាប់ ជាពិសេសដល់ម្ចាស់រោងម៉ាសុីនទាំងអស់ដែលបានជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃខ្ពស់ល្អ ក្នុងរដូវប្រមូលផលខែសីហា-កញ្ញាកន្លងទៅ។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11703",
"languageVersionId": "3833",
"visibilityVersion": "3",
"versionToken": "a1.Iky27gyKF8BaTmA6jORqIHstF2qvcRuJ_BTLZlHGhJg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
