ភ្ជាប់សាច់ភ្ជាប់ឈាម! ស្ពានថ្មីតភ្ជាប់ចិន និងកូរ៉េខាងជើង បើកឱ្យដំណើរការនៅថ្ងៃទី១៥ ខែតុលា ស្អែកនេះ
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ស្ពានឆ្លងកាត់ព្រំដែនរវាងប្រទេសចិន និងកូរ៉េខាងជើង ត្រូវបានប្រកាស បើកឱ្យដំណើរការជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាស្អែកនេះ ដែលនេះគឺជាសញ្ញាបង្ហាញពីការរីកចម្រើន និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសជិតខាងទាំងពីរ។ ស្ពានឆ្លងទន្លេ Yalu ថ្មីនេះ មានប្រវែងសរុប ៣០២៦ ម៉ែត្រ តភ្ជាប់ទីក្រុងព្រំដែនភាគឦសានរបស់ប្រទេសចិន Dandong ជាមួយនឹងប្រទេសកូរ៉េខាងជើង។
ខ្លឹមសារប្រភព
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ស្ពានឆ្លងកាត់ព្រំដែនរវាងប្រទេសចិន និងកូរ៉េខាងជើង ត្រូវបានប្រកាស បើកឱ្យដំណើរការជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាស្អែកនេះ ដែលនេះគឺជាសញ្ញាបង្ហាញពីការរីកចម្រើន និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសជិតខាងទាំងពីរ។
ស្ពានឆ្លងទន្លេ Yalu ថ្មីនេះ មានប្រវែងសរុប ៣០២៦ ម៉ែត្រ តភ្ជាប់ទីក្រុងព្រំដែនភាគឦសានរបស់ប្រទេសចិន Dandong ជាមួយនឹងប្រទេសកូរ៉េខាងជើង។
ស្ពានថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីជំនួសស្ពានមិត្តភាព ចិន-កូរ៉េ ដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ និងធ្លាប់តែត្រូវបានប្រើប្រាស់ជាប្រចាំដោយរថភ្លើងដឹកអ្នកដំណើរ ខណៈដែលប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង និងជាប្រភពដ៏សំខាន់នៃជំនួយការទូត សេដ្ឋកិច្ច និងនយោបាយសម្រាប់រដ្ឋនុយក្លេអ៊ែរដែលបិទជិតមួយនេះ។
ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ឆ្នាំ ពោលគឺឡើងដល់ ទំហំទឹកប្រាក់ ២,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើង ២៥% បើធៀបនឹងឆ្នាំមុន។
គួររំលឹកផងដែរថា កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនក្នុងអំឡុងពេលជំងឺរាតត្បាត COVID19 ហើយការធ្វើដំណើរតាមរថភ្លើងរវាងប្រទេសជិតទាំងពីរនេះ ទើបតែត្រូវបានចាប់ផ្តើមឡើងវិញកាលពីខែមីនាកន្លងទៅ បន្ទាប់ពីការខកខានអស់រយៈពេល ៦ ឆ្នាំ៕ដោយ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11722",
"languageVersionId": "3850",
"visibilityVersion": "4",
"versionToken": "a1.7dGTgOW19IuTXWE4yv_7_SE0ZrRAgedhshv2oXfWjGk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
