ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប្រទស៣ចែកបទពិសោធន៍គ្នាយ៉ាងមានប្រសិទ្ធភាព ក្នុងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយឆ្នាំ២០២៦ ដើម្បីការពារជីវិតប្រជាជន

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានកោតសរសើរក្រសួងការពារប្រទេសវៀតណាម ដែលបានប្រើប្រាស់កម្លាំងចំនួន ២.៣៨២នាក់ និងសម្ភារសង្គ្រោះទំនើប ដើម្បីហ្វឹកហាត់ឆ្លើយតបនឹងគ្រោះមហន្តរាយ រួមមាន ព្យុះ ទឹកជំនន់ ការបាក់ដី និងការបាក់រលំអគារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានកោតសរសើរក្រសួងការពារប្រទេសវៀតណាម ដែលបានប្រើប្រាស់កម្លាំងចំនួន ២.៣៨២នាក់ និងសម្ភារសង្គ្រោះទំនើប ដើម្បីហ្វឹកហាត់ឆ្លើយតបនឹងគ្រោះមហន្តរាយ រួមមាន ព្យុះ ទឹកជំនន់ ការបាក់ដី និងការបាក់រលំអគារ។ ការហ្វឹកហ្វឺននេះបានបង្ហាញពីបទពិសោធន៍ និងសមត្ថភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងស្ថានភាពអាសន្ន។ ជាមួយគ្នានេះ កងទ័ពកម្ពុជា ៧២នាក់ និងកងទ័ពឡាវ ៧៤នាក់ បានចូលរួមក្នុងលំហាត់ហ្វឹកហ្វឺន ដោយទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងសម្រាប់ការងារសង្គ្រោះគ្រោះមហន្តរាយ។ សកម្មភាពនេះបានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរួមរបស់កងទ័ពទាំងបីប្រទេស ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11746",
  "languageVersionId": "3874",
  "visibilityVersion": "4",
  "versionToken": "a1.iOBA0E72bjc4fhiISPiw3T_qz8iZGs1qmowUbAOU0Eo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។