ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ប្រទស៣ចែកបទពិសោធន៍គ្នាយ៉ាងមានប្រសិទ្ធភាព ក្នុងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយឆ្នាំ២០២៦ ដើម្បីការពារជីវិតប្រជាជន

ពេញ សុភ័ក្រ្ត

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។


រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានកោតសរសើរក្រសួងការពារប្រទេសវៀតណាម ដែលបានប្រើប្រាស់កម្លាំងចំនួន ២.៣៨២នាក់ និងសម្ភារសង្គ្រោះទំនើប ដើម្បីហ្វឹកហាត់ឆ្លើយតបនឹងគ្រោះមហន្តរាយ រួមមាន ព្យុះ ទឹកជំនន់ ការបាក់ដី និងការបាក់រលំអគារ។ ការហ្វឹកហ្វឺននេះបានបង្ហាញពីបទពិសោធន៍ និងសមត្ថភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងស្ថានភាពអាសន្ន។

ជាមួយគ្នានេះ កងទ័ពកម្ពុជា ៧២នាក់ និងកងទ័ពឡាវ ៧៤នាក់ បានចូលរួមក្នុងលំហាត់ហ្វឹកហ្វឺន ដោយទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងសម្រាប់ការងារសង្គ្រោះគ្រោះមហន្តរាយ។ សកម្មភាពនេះបានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរួមរបស់កងទ័ពទាំងបីប្រទេស ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។ ដោយ៖ សុភ័ក្រ្ត