សង្គ្រាមរុស្ស៊ី អ៊ុយក្រែន រាលដាលដល់សមុទ្រខ្មៅ! នាវិក ១១ នាក់បាត់ខ្លួន បន្ទាប់ពីការវាយប្រហារលើនាវាពាណិជ្ជកម្ម ២ គ្រឿងនៅប៊ុលហ្គារី
មនុស្ស ១១ នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាពាណិជ្ជកម្មចំនួនពីរគ្រឿង រងការវាយប្រហារនៅឆ្នេរសមុទ្រប្រទេសប៊ុលហ្គារី កាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលសង្រ្គាម រុស្ស៊ី និងអ៊ុយក្រែន រាលដាលកាន់តែខ្លាំងដល់សមុទ្រខ្មៅ។ លោកប្រធានាធិបតីប្រទេសប៊ុលហ្គារី Rumen Radev បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកជួប បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក បានវាយប្រហារលើនាវាដឹកទំនិញដែលជាកម្មសិទ្ធិរបស់ប្រទេសអ៊ុយក្រែនឈ្មោះ Chelsea 3 ខណៈដែលនាវាដឹកទំនិញទីពីរឈ្មោះ HS Dignity ក្រោមទង់ជាតិប្រទេសហ្គីណេ-ប៊ីសូ ក៏រងការវាយប្រហារ និងលិចបាត់ស្រមោលនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសដែលជាសមាជិកអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) មួយនេះ។
ខ្លឹមសារប្រភព
មនុស្ស ១១ នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាពាណិជ្ជកម្មចំនួនពីរគ្រឿង រងការវាយប្រហារនៅឆ្នេរសមុទ្រប្រទេសប៊ុលហ្គារី កាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលសង្រ្គាម រុស្ស៊ី និងអ៊ុយក្រែន រាលដាលកាន់តែខ្លាំងដល់សមុទ្រខ្មៅ។
លោកប្រធានាធិបតីប្រទេសប៊ុលហ្គារី Rumen Radev បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកជួប បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក បានវាយប្រហារលើនាវាដឹកទំនិញដែលជាកម្មសិទ្ធិរបស់ប្រទេសអ៊ុយក្រែនឈ្មោះ Chelsea 3 ខណៈដែលនាវាដឹកទំនិញទីពីរឈ្មោះ HS Dignity ក្រោមទង់ជាតិប្រទេសហ្គីណេ-ប៊ីសូ ក៏រងការវាយប្រហារ និងលិចបាត់ស្រមោលនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសដែលជាសមាជិកអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) មួយនេះ។
លោក Radev បានបញ្ជាក់ថាសមាជិកនាវិកទាំង ១៥ រូបនៅលើនាវា Chelsea 3 ដែលរងគ្រោះ រួមមានជនជាតិអ៊ុយក្រែន ៧ នាក់ និងជនជាតិអាស៊ែបៃសង់ ៨ នាក់ ត្រូវបានសង្គ្រោះ ខណៈដែលមនុស្ស ១១ នាក់ទៀតនៅលើនាវា HS Dignity នៅតែបន្តបាត់ខ្លួន។
គួរបញ្ជាក់ផងដែរថា សង្រ្គាមរុស្ស៊ី អ៊ុយក្រែន ដែលអូសបន្លាយមកអស់រយៈពេលជាង ៥ ឆ្នាំមួយនេះ បានរីករាលដាលពាសពេញតំបន់ សមុទ្រខ្មៅ ដោយមាននាវាពាណិជ្ជកម្មយ៉ាងហោចណាស់ ៤៥ គ្រឿងត្រូវបានវាយប្រហារក្នុងរយៈពេល ១២ ខែកន្លងមកនេះ នៅក្នុងតំបន់ដែលពីមុនមិនត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់នោះ៕ដោយ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11750",
"languageVersionId": "3878",
"visibilityVersion": "4",
"versionToken": "a1.5Q36Xbgsm-i7FmjyCAiYVdRgQCW5SFiWcqhgdzmB5KU"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
