ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីអុីស្រាអែល! ការផ្លាស់បូរយោបល់ការទូតរបស់កម្ពុជាទទួលបានការយកចិត្តទុកដាក់ជាថ្មី

ចុចលើតំណភ្ជាប់ ដើម្បីអានព័ត៌មានលម្អិត

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីអុីស្រាអែល លោក Isaac Herzog នៅរសៀលថ្ងៃទី១៥ ខែតុលា នៅប្រទេសអាស៊ែបែហ្សង់ ដោយភាគីទាំងពីរបានផ្លាស់បូរយោបល់លើបញ្ហាពាក់ព័ន្ធនានា។ ជំនួបនេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសអាស៊ែបែហ្សង់ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីលើកទី៧ (សន្និសីទCICA)។ សន្និសីទCICA គឺជាវេទិកាពហុភាគីនិងកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី ដែលមានគោលបំណងលើកកម្ពស់ការជឿទុកចិត្តគ្នា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសសមាជិក។ ការចូលរួមរបស់លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលនេះ ក៏ផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការផ្លាស់បូរយោបល់ជាមួយបណ្ដាប្រទេសផ្សេងទៀត និងពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។ បច្ចុប្បន្ន ខ្លឹមសារលម្អិតនៃកិច្ចពិភាក្សារវាងភាគីទាំងពីរ និងថាតើមានការឯកភាពសហប្រតិបត្តិការបន្ថែមដែរឬទេ នៅត្រូវរង់ចាំព័ត៌មានផ្លូវការបន្ថែមពីកម្ពុជា និងអុីស្រាអែល។
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11941",
  "languageVersionId": "4096",
  "visibilityVersion": "5",
  "versionToken": "a1.rndNdeCu3D9kzeWEyjK5p1z_NI4l9r2ryK4r97UJMrM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។