ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែកក្កដា ឆ្នាំ 2025
កម្ពុជា និងចិនពង្រឹងកិច្ចសហប្រតិបត្តិការលើតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា និងចិនបានបើកកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ នៃក្រុមការងារសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគកម្ពុជា–ចិន។
ក្រុមហ៊ុន VINCI Airports ចង់ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា
លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថាក្រុមហ៊ុនចាប់អារម្មណ៍វិនិយោគលើថាមពលស្អាត និងទឹកស្អាតនៅកម្ពុជា។
ជំនួបជាមួយសម្តេចហ៊ុន សែន៖ទូតបារាំងថាត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនជូនកម្ពុជា
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបជម្រាបលាជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន លោក Jacques Pellet បានឱ្យដឹងថា បារាំងត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនដល់កម្ពុជា និងភាគីពាក់ព័ន្ធ។
ព័ត៌មានក្លែងក្លាយ ៣ ៦៥១ ក្នុងមួយឆ្នាំ! ខេត្តព្រះសីហនុបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
ខេត្តព្រះសីហនុបានដាក់ឱ្យដំណើរការយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១០ ខែកក្កដា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា កម្ពុជាបានតាមដានរកឃើញព័ត៌មានក្លែងក្លាយចំនួន ៣ ៦៥១ ក្នុងឆ្នាំ២០២៤ កើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំ២០២៣។
គិតមកដល់បំណាច់ខែមិថុនា ការសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវ៉ាត់ព្រំដែន សម្រេចបានជាង៥០%ហើយ
ក្រុមការងារគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឱ្យដឹងថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥ ការសាងសង់ផ្លូវក្រវាត់ព្រំដែនសម្រេចបានប្រមាណ៥៣,៣០% នៃផែនការ។
ប៉ូលិសចុះពិនិត្យជលយានយន្តធ្វើអាជីវកម្មដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរនៅខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នគរបាលចរាចរណ៍ផ្លូវទឹកបានត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្មនៅខេត្តព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជលយានយន្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរទៅកម្សាន្តតាមកោះ។
វឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែនដោយប្រើមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ក្រុមការងារគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានបង្ហាញវឌ្ឍនភាពសាងសង់ផ្លូវក្រវាត់ព្រំដែន និងការគ្រប់គ្រងមូលនិធិ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។
លោកឡុង ឌីម៉ង់ជំរុញបណ្តាញព័ត៌មានជួយផ្សព្វផ្សាយទប់ស្កាត់ព័ត៌មានក្លែងក្លាយ
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ អភិបាលរងខេត្តព្រះសីហនុ ឡុង ឌីម៉ង់ បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សាយការពិតឱ្យទាន់ពេល ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបកស្រាយ និងណែនាំឱ្យប្រជាពលរដ្ឋផ្ទៀងផ្ទាត់ព័ត៌មានមុនចែករំលែក។
ខេត្តព្រះសីហនុបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»បញ្រ្ជាបការយល់ដឹងដល់ពលរដ្ឋ
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សនៅខេត្តព្រះសីហនុបានចូលរួមដង្ហែថ្មើរជើងក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីបង្កើនការយល់ដឹងអំពីផលវិបាកនៃព័ត៌មានមិនពិត។
កម្ពុជា និងសិង្ហបុរីចុះអនុស្សរណៈស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅសិង្ហបុរី។ ក្នុងអំឡុងទស្សនកិច្ច ប្រទេសទាំងពីរបានចុះអនុស្សរណៈស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
កម្ពុជា-ចិន ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ភាគីកម្ពុជា និងចិនបានជួបប្រជុំនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍតំបន់នេះ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ក្រសួងសុខាភិបាល ចេញសេចក្តីក្រើនរំលឹកស្តីពី បន្តបុរេសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សាឆ្នាំ២០២៥!
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលបានណែនាំវិធានការចំនួន៦ ដើម្បីឆ្លើយតបនឹងការកើនឡើងជំងឺគ្រុនឈាមក្នុងរដូវវស្សា ដោយណែនាំឱ្យទៅពិនិត្យជាបន្ទាន់ពេលគ្រុនក្តៅខ្លាំងភ្លាមៗ និងលុបបំបាត់ជម្រកមូស។
ក្រសួងសុខាភិបាលដាក់ចេញវិធានការ ៦ ចំណុច ទប់ស្កាត់ជំងឺគ្រុនឈាមនៅរដូវវស្សា
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថាករណីជំងឺគ្រុនឈាមកើនឡើងតាំងពីចុងខែមេសា។ ក្រសួងជំរុញឱ្យប្រញាប់ទៅពេទ្យ កម្ចាត់ទឹកដក់ ការពារខ្លួនពីមូស និងបង្កើនការត្រួតពិនិត្យការដ្ឋានសំណង់។
ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាកើនឡើងជាង៣១ភាគរយ ក្នុងរយៈពេល៦ខែនេះ
គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញផ្លែមៀនស្រស់ប្រមាណ ១៩ ៤៤៣តោន កើនឡើងប្រមាណ៣១ភាគរយ បើប្រៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន១៩ ២៣៣តោន។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងឆមាសទី១ ឆ្នាំ២០២៥។ពាក់ព័ន្ធនឹងផ្លែមៀនស្រស់ឬមៀនប៉ៃលិននេះដែរ លោក តំ សុភ័ណ្ឌ តំណាងសហគមន៍មៀនប៉ៃលិនបានឱ្យដឹងថា មៀនប៉ៃលិននៅពេលមានទីផ្សារនាំចេញទៅប្រទេសចិនបានដោយផ្ទាល់ វាជារឿងល្អសម្រាប់កសិករមានទំនុកចិត្តក្នុងការផលិត វាមិនធ្វើឱ្យមានការកកស្ទះ
រដ្ឋមន្រ្តីមហាផ្ទៃ ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី
លោក ស សុខា បានដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយទស្សនកិច្ចបីថ្ងៃនៅសិង្ហបុរី។ ភាគីទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
អ្នកជំនាញកំពុងជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម។ ការងារចាប់ផ្តើមនៅខែឧសភា និងគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥។
ភ្នំសំពៅនិងភ្នំបាណន់ក្នុងខេត្តបាត់ដំបងកំពុងសិក្សាបញ្ចូលជាតំបន់បេតិភណ្ឌធម្មជាតិ
ក្រសួងបរិស្ថាន និងដៃគូកំពុងសិក្សាតំបន់ភ្នំថ្មកំបោរនៃភ្នំសំពៅ និងភ្នំបាណន់ ក្នុងខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាតំបន់បេតិកភណ្ឌធម្មជាតិ។
កងទ័ពកម្ពុជារារាំងទាហានថៃមិនឱ្យដាក់ព្រះពុទ្ធរូបនៅក្បែរច្រកអានសេះ
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍ថា នៅថ្ងៃទី៩ ខែកក្កដា កងកម្លាំងការពារព្រំដែនកម្ពុជាបានរារាំងទាហានថៃមិនឱ្យដាក់ព្រះពុទ្ធរូបពីរអង្គនៅក្បែរច្រកអានសេះ ខេត្តព្រះវិហារ។ ភាគីទាំងពីរបានប្រកែកគ្នាដោយពាក្យសម្ដីមួយរយៈខ្លី មុនស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។
ទាហានកម្ពុជាឃាត់ទាហានថៃដែលចង់យកព្រះ២អង្គដាក់នៅព្រំដែនច្រកអានសេះ ខេត្តព្រះវិហារ
តាមសេចក្តីរាយការណ៍ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជាបានរារាំងទាហានថៃមួយក្រុមមិនឱ្យយកព្រះពុទ្ធរូបពីរអង្គមកដាក់នៅតំបន់ព្រំដែននាច្រកអានសេះ ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះសីហនុអំពាវនាវឱ្យការពារព្រៃឈើក្នុងឱកាសរុក្ខទិវា
ថ្ងៃទី៩ ខែកក្កដា ខេត្តព្រះសីហនុបានប្រារព្ធរុក្ខទិវាថ្នាក់ខេត្តនៅស្រុកព្រៃនប់។ អភិបាលខេត្ត ម៉ាង ស៊ីណេត អំពាវនាវឱ្យប្រជាពលរដ្ឋដាំដើមឈើ ការពារព្រៃឈើ និងរួមគ្នាទប់ស្កាត់ការកាប់ឈើ ការដុតព្រៃ និងការបរបាញ់ខុសច្បាប់។
អភិបាលខេត្តព្រះសីហនុបញ្ជាឱ្យជួសជុលក្បាលស្ពានព្រះសិវៈនៅលើមហាវិថីឆ្នេរាមជាបន្ទាន់
អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានបញ្ជាឱ្យជួសជុលជាបន្ទាន់នូវក្បាលស្ពានព្រះសិវៈ តាមមហាវិថីឆ្នេររាម ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម ម៉ាង ស៊ីណេត៖ ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន បើកាប់ឈើនឹងក្រល្ហេមល្ហាម
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានអំពាវនាវឱ្យប្រជាពលរដ្ឋដាំដើមឈើ និងការពារព្រៃឈើ ក្នុងពិធីរុក្ខទិវាថ្នាក់ខេត្តនៅឃុំទួលទទឹង ស្រុកព្រៃនប់។
ប្រធានព្រឹទ្ធសភាកម្ពុជា ហ៊ុន សែន ឆ្លើយតបនឹងការស្ទង់មតិនៅថៃ
នៅថ្ងៃទី៩ ខែកក្កដា ប្រធានព្រឹទ្ធសភាកម្ពុជា ហ៊ុន សែន បានឆ្លើយតបតាមហ្វេសប៊ុកចំពោះការស្ទង់មតិរបស់វិទ្យាស្ថាន NIDA នៅថៃ។ លោកចាត់ទុកការរៀបចំស្ទង់មតិអំពីរូបលោកក្នុងពេលនយោបាយថៃកំពុងតានតឹងថាជារឿងកម្រ។
ចំនួនភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ បានទទួលជួបឯកអគ្គរដ្ឋទូតឆែក Martin Vávra ដែលបញ្ចប់អាណត្តិនៅកម្ពុជា។ ភ្ញៀវទេសចរឆែកមកកម្ពុជាមានជិត ៦.០០០ នាក់ក្នុងឆ្នាំ២០២៤ និងជិត ៤.០០០ នាក់ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៥។
ឆ្លើយតបការស្ទង់មតិនៅថៃ!សម្តេចហ៊ុន សែនថាជារឿងគួរឱ្យអស់សំណើចហើយថៃអាចធ្វើបាន!
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា ហ៊ុន សែន បានរិះគន់ការស្ទង់មតិរបស់វិទ្យាស្ថាន NIDA អំពីទស្សនៈរបស់ប្រជាជនថៃចំពោះលោក និងបានលើកឡើងថា ប្រជាជនថៃគួរស្ទង់មតិអំពីមេដឹកនាំរបស់ខ្លួន។
ធនាគារពិភពលោកបញ្ជាក់ការប្តេជ្ញាគាំទ្រវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេលវែង
ធនាគារពិភពលោកបន្តប្តេជ្ញាផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍បទប្បញ្ញត្តិសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា។ ភាគីកម្ពុជាបានលើកពីសារៈសំខាន់នៃការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងស្នើឱ្យកែសម្រួលលក្ខខណ្ឌលទ្ធកម្មមួយចំនួន ដើម្បីគាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុក។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជានៅមានឱកាសចរចាបញ្ចុះអត្រាពន្ធរបស់អាមេរិកបន្ថែម
នៅថ្ងៃទី៧ ខែកក្កដា សហរដ្ឋអាមេរិកបានជូនដំណឹងថា គ្រោងកែអត្រាពន្ធគយបដិការលើទំនិញនាំចូលពីកម្ពុជា ពី ៤៩% ដែលបានប្រកាសពីមុន មក ៣៦% ដោយនៅពេលនោះគ្រោងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែសីហា។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាកម្ពុជានឹងបន្តចរចារកអត្រាទាបជាងនេះ។
ធនាគារពិភពលោកប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូធនាគារពិភពលោកបានបញ្ជាក់ពីការគាំទ្ររយៈពេលវែងលើវិស័យទឹកស្អាតនៅកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីជំនួយបច្ចេកទេស ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងលទ្ធកម្មដែលអាចជួយអ្នកផ្គត់ផ្គង់ក្នុងស្រុក។
ឯកឧត្តមម៉ាង ស៊ីណេតអះអាងថាគ្មានការនាំចូលទំនិញនិងប្រេងឥន្ធនៈពីថៃតាមដែនសមុទ្រខេត្តព្រះសីហនុទេ
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត អះអាងថា គ្មានកប៉ាល់ដឹកទំនិញ និងប្រេងឥន្ធនៈពីថៃចូលតាមដែនសមុទ្រខេត្តទេ។ លោកបានណែនាំឱ្យបន្តល្បាត និងតាមដានតាមច្រក។
អាមេរិកប្រកាសបន្ថយអត្រាពន្ធគយបដិការលើទំនិញកម្ពុជាពី ៤៩% មក ៣៦%
អាមេរិកបានជូនដំណឹងថា អត្រាពន្ធគយបដិការដែលគ្រោងអនុវត្តលើទំនិញកម្ពុជាត្រូវបានបន្ថយពី ៤៩% មក ៣៦%។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជានឹងបន្តចរចាដើម្បីបន្ថយអត្រានេះបន្ថែម។
ស្ថាប័នជំនាញព្រមានពីការក្លែងបន្លំរូបភាពតាម AI ឆបោកប្រាក់សប្បុរសធម៌
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ព្រមានអំពីការប្រើរូបភាពក្លែងក្លាយបង្កើតដោយ AI ដើម្បីឆបោកប្រាក់បរិច្ចាគ និងណែនាំឱ្យពិនិត្យប្រភព កុំចុចតំណមិនច្បាស់លាស់ និងរាយការណ៍ករណីសង្ស័យ។
ព្រះមហាក្សត្រឧទ្ទិសឱ្យពិធី«រុក្ខទិវា»ស្ថិតក្នុងបេះដូងប្រជារាស្រ្តកម្ពុជាគ្រប់ៗរូប
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងជាព្រះរាជាធិបតីក្នុងពិធីរុក្ខទិវាលើកទី៣០ នៅខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ ព្រះអង្គបានលើកទឹកចិត្តប្រជារាស្ត្រឱ្យរួមគ្នាដាំដើមឈើ និងការពារព្រៃឈើ។ ក្នុងពិធីនេះ គ្រោងដាំកូនឈើ ១៥,០០០ ដើម។
នគរបាលខេត្តព្រះសីហនុរំលឹកឱ្យប្រុងប្រយ័ត្នពេលធ្វើដំណើរក្នុងរដូវវស្សា
នគរបាលខេត្តព្រះសីហនុបានរំលឹកប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នពេលធ្វើដំណើរក្នុងរដូវវស្សា និងពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ។ ក្នុងខែមិថុនា ឆ្នាំ២០២៥ ខេត្តនេះមានគ្រោះថ្នាក់ចរាចរណ៍ ២៧ ករណី បណ្ដាលឱ្យស្លាប់ ១២ នាក់ និងរបួស ១៦ នាក់។
ទុរេនស្រស់កម្ពុជាបំពេញនីតិវិធី និងទទួលបានសិទ្ធិនាំចេញទៅចិន
អគ្គរដ្ឋបាលគយចិនបានប្រកាសបញ្ជីចម្ការ និងកន្លែងវេចខ្ចប់ទុរេនកម្ពុជាដែលបានចុះបញ្ជី។ ទុរេនស្រស់កម្ពុជាដែលបំពេញតាមលក្ខខណ្ឌអាចនាំចេញទៅប្រទេសចិនបាន។
ព្រះមហាក្សត្រ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីរុក្ខទិវាលើកទី៣០
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះមហាក្សត្រ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីរុក្ខទិវាលើកទី៣០។ លោក ហ៊ុន សែន លោកស្រី ឃួន សុដារី និងលោក ហ៊ុន ម៉ាណែត បានចូលរួមក្នុងព្រះរាជពិធីដែលលើកកម្ពស់ការដាំដើមឈើ ការពារព្រៃឈើ និងអភិរក្សបរិស្ថាន។
អភិបាលខេត្តបញ្ជាក់ជាថ្មី៖ ហាមដាច់ខាតមិនឱ្យប្រេងឥន្ធនៈថៃចូលកម្ពុជាតាមផ្លូវសមុទ្រ
អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានឱ្យដឹងថា មិនទាន់រកឃើញការនាំចូលទំនិញពីប្រទេសថៃតាមដែនសមុទ្រខេត្តនេះនៅឡើយទេ ហើយបានតម្រូវឱ្យកម្លាំងអនុវត្តច្បាប់ផ្លូវសមុទ្រ និងផ្លូវគោក ពង្រឹងកិច្ចសហការ ដើម្បីអនុវត្តវិធានការផ្អាកការនាំចូលប្រេងឥន្ធនៈពីថៃ។
ខេត្តព្រះសីហនុនិងខេត្តផ្សេងទៀតបន្តធ្លាក់ភ្លៀងជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់ដល់ថ្ងៃ១១កក្កដា
ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថាតំបន់មួយចំនួន រួមទាំងខេត្តព្រះសីហនុ អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ រលកនៅតំបន់ឆ្នេរមានកម្ពស់ពី ០,៥០ ដល់ ១,៥០ ម៉ែត្រ។
ស្នងការខេត្តព្រះសីហនុប្រាប់ឱ្យពលរដ្ឋធ្វើដំណើរប្រុងប្រយ័ត្នក្នុងរដូវវស្សាជៀសវាងគ្រោះថ្នាក់ចរាចរណ៍
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា អំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវប្រុងប្រយ័ត្នពេលធ្វើដំណើរក្នុងរដូវវស្សា។ របាយការណ៍នគរបាលខេត្តកត់ត្រាថា គ្រោះថ្នាក់ចរាចរណ៍ខែមិថុនាបណ្ដាលឱ្យមនុស្ស១២នាក់ស្លាប់ និង១៦នាក់រងរបួស។
ព្រឹកនេះព្រះមហាក្សត្រយាងប្រារព្ធព្រះរាជពិធី«រុក្ខទិវា ៩កក្កដា»លើកទី៣០នៅខេត្តកំពង់ចាម
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះមហាក្សត្រ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីរុក្ខទិវាលើកទី៣០ នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ទូតចិនថាទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅចិន
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wenbin បានឱ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ថា ទុរេនស្រស់កម្ពុជាអាចនាំចេញទៅចិនបាន បន្ទាប់ពីអគ្គរដ្ឋបាលគយចិនបញ្ចូលចម្ការ និងកន្លែងវេចខ្ចប់ទុរេនក្នុងបញ្ជីអនុញ្ញាត។
កសិផលកម្ពុជាជាង៣០០ប្រភេទអាចនាំចេញទៅចិន ខណៈកម្ពុជាស្វែងរកឱកាសពង្រីកការនាំចេញ
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា កសិផលកម្ពុជាជាង៣០០ប្រភេទអាចនាំចេញទៅចិនបាន ហើយកម្ពុជាកំពុងស្វែងរកឱកាសពង្រីកការនាំចេញ។ កូតានាំអង្ករទៅចិនមានរហូតដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
អ្នកនាំពាក្យ៖កម្ពុជាមានទំនិញជាង៣០០ប្រភេទសម្រាប់នាំចេញទៅចិន
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា កសិផលកម្ពុជាជាង៣០០ប្រភេទអាចនាំចេញទៅចិនបាន ហើយកម្ពុជាកំពុងស្វែងរកឱកាសពង្រីកការនាំចេញ។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរខួប៨ឆ្នាំនៃការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរខួប៨ឆ្នាំនៃការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
គណៈប្រតិភូក្រុងអ៊ូស៊ីសិក្សាសក្ដានុពលអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ
គណៈប្រតិភូក្រុងអ៊ូស៊ីបានទៅទស្សនាកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែកក្កដា ដើម្បីសិក្សាប្រតិបត្តិការ វឌ្ឍនភាពសំណង់ និងសក្ដានុពលអភិវឌ្ឍន៍។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គ្មានគម្រោងលុបចោលការប្រឡងបាក់ឌុប
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅពិធីសម្ពោធសមិទ្ធផលអប់រំក្នុងខេត្តកំពង់ស្ពឺថា រាជរដ្ឋាភិបាលមិនមានគម្រោងលុបចោលការប្រឡងបាក់ឌុបទេ។
អ្នករត់ពី៨ប្រទេសចូលរួមព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គនៅប្រាសាទព្រះវិហារ
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ អ្នករត់៨០៨នាក់មកពី៨ប្រទេស បានចូលរួមរត់ឆ្លងឧបសគ្គ ដើម្បីអបអរខួប១៧ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ថ្នាក់ដឹកនាំផ្ញើសារអបអរសាទរខួប៨ឆ្នាំនៃការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ជាខួប៨ឆ្នាំនៃការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកម្ពុជាបានចេញសារអបអរសាទរ។
គណៈប្រតិភូចិន បានបំពេញទស្សនៈកិច្ចស្វែងយល់ពីសក្តានុពលកំពង់ផែស្វយ័តក្រុងព្រះសីហនុ
រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូនៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ដឹកនាំដោយលោក Xu Xiwei បានទស្សនាកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីប្រតិបត្តិការ សក្តានុពល និងការអភិវឌ្ឍរបស់កំពង់ផែ។
ក្រុមហ៊ុនចិនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យបរិស្ថាននៅកម្ពុជា
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានជួបលោក Li Wenjie និងតំណាងក្រុមហ៊ុនចិន ដើម្បីពិភាក្សាពីឱកាសវិនិយោគលើវិស័យបរិស្ថាន និងកិច្ចសហការលើការសម្អាតទឹកកខ្វក់។
ពិនិត្យការងារសាងសង់ដំណាក់កាលចុងក្រោយនៃអាកាសយានដ្ឋានតេជោ ដែលគ្រោងបើកថ្ងៃទី៩ កញ្ញា
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានដឹកនាំក្រុមបច្ចេកទេសចុះពិនិត្យការងារសាងសង់ដំណាក់កាលចុងក្រោយ និងការត្រៀមបើកអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា។
