ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រថយន្តដឹកកម្មករស្ទុះបែកកង់ក្រឡាប់ផ្ងារជើងលើផ្លូវជាតិលេខ១ របួសធ្ងន់ស្រាលជាច្រើននាក់

ប៉ៃ សុឃីម

សេចក្តីសង្ខេប

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តសាំយុងដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង បានបែកកង់ក្នុងល្បឿនលឿន រួចជ្រុលចង្កូតក្រឡាប់ផ្ងារជើងច្រងាង បណ្ដាលឱ្យបងប្អូនកម្មករ-កម្មការិនីរងរបួសធ្ងន់ និងស្រាលជាច្រើននាក់គួរឱ្យតក់ស្លុត។ ហេតុការណ៍អកុសលនេះ បានកើតឡើងនៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦ និង ២១នាទីព្រឹក ដោយរថយន្តបានបើកបរលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២០ និង ១២១ ដែលស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈពួកគេកំពុងប្រញាប់ប្រញាលធ្វើដំណើរទៅកាន់ទីតាំងរោងចក្រ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តសាំយុងដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង បានបែកកង់ក្នុងល្បឿនលឿន រួចជ្រុលចង្កូតក្រឡាប់ផ្ងារជើងច្រងាង បណ្ដាលឱ្យបងប្អូនកម្មករ-កម្មការិនីរងរបួសធ្ងន់ និងស្រាលជាច្រើននាក់គួរឱ្យតក់ស្លុត។

 

ហេតុការណ៍អកុសលនេះ បានកើតឡើងនៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦ និង ២១នាទីព្រឹក ដោយរថយន្តបានបើកបរលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២០ និង ១២១ ដែលស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈពួកគេកំពុងប្រញាប់ប្រញាលធ្វើដំណើរទៅកាន់ទីតាំងរោងចក្រ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៍ បានឱ្យដឹងថា មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើងគឺបណ្ដាលមកពីរថយន្តជួបបញ្ហា «បែកកង់» កំឡុងពេលកំពុងដំណើរការ ដែលធ្វើឱ្យអ្នកបើកបរមិនអាចគ្រប់គ្រងស្ថានការណ៍ទាន់ ក៏ជ្រុលចង្កូតក្រឡាប់ផ្ងារជើងតែម្ដង។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់ បានចុះអន្តរាគមន៍ជាបន្ទាន់ ដោយប្រើប្រាស់រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗ ដើម្បីដឹកជញ្ជូនជនរងគ្រោះទាំងអស់យកទៅសង្គ្រោះជីវិតយ៉ាងឆាប់រហ័សនៅឯមន្ទីរពេទ្យ៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…