ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វិបត្តិជម្ងឺអេបូឡានៅប្រទេសកុងហ្គោ កើនឡើងលើស ១០.០០០ ករណី

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា ការផ្ទុះឡើងយ៉ាងគំហុកនៃវីរុសអេបូឡា (Ebola) នៅក្នុងប្រទេសកុងហ្គោ បានកើនឡើងរហូតដល់ ១០.០០០ ករណី ខណៈដែលអាជ្ញាធរសុខាភិបាល កំពុងប្រញាប់ប្រញាលចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ នៅក្នុងប្រទេសជាច្រើននៃទ្វីបអាហ្វ្រិក។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលប្រទេសកុងហ្គោ នេះ គឺជាការផ្ទុះឡើងនៃជំងឺអេបូឡាដែលមានអត្រាកើនឡើងឆាប់រហ័សបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយជិតពាក់កណ្តាលនៃអ្នកឆ្លងវីរុស គឺប្រមាណជិត ៥០០០ នាក់ក្នុងចំណោម ១ ម៉ឺននាក់ បានបាត់បង់ជីវិត។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា ការផ្ទុះឡើងយ៉ាងគំហុកនៃវីរុសអេបូឡា (Ebola) នៅក្នុងប្រទេសកុងហ្គោ បានកើនឡើងរហូតដល់ ១០.០០០ ករណី ខណៈដែលអាជ្ញាធរសុខាភិបាល កំពុងប្រញាប់ប្រញាលចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ នៅក្នុងប្រទេសជាច្រើននៃទ្វីបអាហ្វ្រិក។
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលប្រទេសកុងហ្គោ នេះ គឺជាការផ្ទុះឡើងនៃជំងឺអេបូឡាដែលមានអត្រាកើនឡើងឆាប់រហ័សបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយជិតពាក់កណ្តាលនៃអ្នកឆ្លងវីរុស គឺប្រមាណជិត ៥០០០ នាក់ក្នុងចំណោម ១ ម៉ឺននាក់ បានបាត់បង់ជីវិត។

 

ជំងឺ អេបូឡា ដែលត្រូវបានប្រកាសអាសន្នកាលពីខែឧសភាកន្លងទៅនេះ បង្កឡើងដោយវីរុសកម្រ Bundibugyo ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលណាមួយ អាចទប់ស្កាត់ជាផ្លូវការនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា វីរុសនេះបានឆ្លងរាលដាលឆ្ងាយជាងការផ្ទុះឡើងនៃជំងឺអេបូឡាកាលពីពេលកន្លងមកនៅក្នុងទ្វីបអាហ្វ្រិក ដោយបានឆ្លងចូលទៅកាន់ប្រទេសចំនួន ៥ រួមមានទាំងប្រទេសកេនយ៉ា អ៊ូហ្គង់ដា នីហ្សេរីយ៉ា និងបារាំង៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…