ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ ភាគីអាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ប្រកបដោយចីរភាពនិងបានឆ្លុះបញ្ចាំងពីទំនុកចិត្តលើទស្សនវិស័យនិងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ស្រីពី








