រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ចិន ពង្រឹងកិច្ចសហការ អភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មស្រូវអង្ករឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត!

សេចក្តីសង្ខេប

នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកស្រី Guan Wei ទីប្រឹក្សាទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក Wei Liang, លេខាទី១ និង អ្នកនាង Xu Peiqi អនុព័ន្ធទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងជាលេខាទី៣ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅទីស្ដីការសហព័ន្ធស្រូវអង្ករកម្ពុជា។ តាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យមើលទៅលើលទ្ធផលនៃការនាំចេញអង្ករកម្ពុជាទៅចិននាពេលកន្លងមក និងវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់បច្ចុប្បន្ន ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មស្រូវអង្កររវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកស្រី Guan Wei ទីប្រឹក្សាទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក Wei Liang, លេខាទី១ និង អ្នកនាង Xu Peiqi អនុព័ន្ធទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងជាលេខាទី៣ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅទីស្ដីការសហព័ន្ធស្រូវអង្ករកម្ពុជា។

តាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យមើលទៅលើលទ្ធផលនៃការនាំចេញអង្ករកម្ពុជាទៅចិននាពេលកន្លងមក និងវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់បច្ចុប្បន្ន ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មស្រូវអង្កររវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយរបស់កម្ពុជាក្នុងការនាំចេញអង្ករទៅ ជាក់ស្ដែងគិតត្រឹមខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករកម្ពុជាទៅចិន មានទំហំ១៩.៥%។ នេះបើយោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ៕  ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…