រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាជំរុញជប៉ុនឱ្យមកស្វែងយល់ វិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃអាហារ និងសេវាកម្មទេសចរ នៅកម្ពុជាបន្ថែម!

សេចក្តីសង្ខេប

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល «World Nishikigoi Summit 2026» ក្រោមប្រធានបទ «Bridging the World with Nishikigoi to a Future of Tradition and Trust» និងព្រឹត្តិការណ៍ពិព័រណ៍ «Cool Japan Expo 2026» នៅទីក្រុងនីហ្គាតា ប្រទេសជប៉ុន កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឆ្លៀតជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម HIDEYO Hanazumi អភិបាលខេត្តនីហ្គាតា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលត្រីកយពិភពលោក និងឯកឧត្តម ETSUO Miyazaki អភិបាលក្រុងអូជីយ៉ា (Ojiya City)។ ក្នុងជំនួប លោកអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគ និងផលិតផលសក្តានុពលខ្ពស់របស់កម្ពុជា ព្រមទាំងបានស្នើសុំរដ្ឋបាលខេត្តនីហ្គាតា ឱ្យជួយជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុនក្នុងខេត្ត ឱ្យទៅស្វែងយល់ និងធ្វើធុរកិច្ចវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃអាហារ និងសេវាកម្មទេសចរណ៍៕

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល «World Nishikigoi Summit 2026» ក្រោមប្រធានបទ «Bridging the World with Nishikigoi to a Future of Tradition and Trust» និងព្រឹត្តិការណ៍ពិព័រណ៍ «Cool Japan Expo 2026» នៅទីក្រុងនីហ្គាតា ប្រទេសជប៉ុន កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឆ្លៀតជួបសម្តែងការគួរសមនិងពិភាក្សាការងារ
ជាមួយ ឯកឧត្តម HIDEYO Hanazumi អភិបាលខេត្តនីហ្គាតា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលត្រីកយពិភពលោក និងឯកឧត្តម ETSUO Miyazaki អភិបាលក្រុងអូជីយ៉ា (Ojiya City)។

ក្នុងជំនួប លោកអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគ និងផលិតផលសក្តានុពលខ្ពស់របស់កម្ពុជា ព្រមទាំងបានស្នើសុំរដ្ឋបាលខេត្តនីហ្គាតា ឱ្យជួយជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុនក្នុងខេត្ត ឱ្យទៅស្វែងយល់ និងធ្វើធុរកិច្ចវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃអាហារ និងសេវាកម្មទេសចរណ៍៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…