រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អឺរ៉ុប ទាមទារកិច្ចព្រមព្រៀងយុត្តិធម៌សម្រាប់អ៊ុយក្រែន និងចោទប្រកាន់អ៊ីរ៉ង់ ក្នុងកិច្ចប្រជុំ G7!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 រួមមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដាក់សម្ពាធលើសហរដ្ឋអាមេរិកឱ្យមានដំណោះស្រាយដ៏សមស្របមួយសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាទប់ស្កាត់អាមេរិក មិនឱ្យមានសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសបារាំង ក៏បានទម្លាក់កំហុសយ៉ាងខ្លាំងលើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ថាជាមេខ្លោងនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតលើប្រពន្ធ័ទូរទឹកកករបស់ផ្សារទំនើបនានាក្នុងតំបន់អឺរ៉ុបកាលពីខែមុន ដោយបារាំងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 រួមមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដាក់សម្ពាធលើសហរដ្ឋអាមេរិកឱ្យមានដំណោះស្រាយដ៏សមស្របមួយសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាទប់ស្កាត់អាមេរិក មិនឱ្យមានសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។


នៅក្នុងកិច្ចប្រជុំនេះ ប្រទេសបារាំង ក៏បានទម្លាក់កំហុសយ៉ាងខ្លាំងលើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ថាជាមេខ្លោងនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតលើប្រពន្ធ័ទូរទឹកកករបស់ផ្សារទំនើបនានាក្នុងតំបន់អឺរ៉ុបកាលពីខែមុន ដោយបារាំងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលដែលកិច្ចចរចារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងអាប៊ូដាប៊ី នៅថ្ងៃអង្គារនេះ ដែលមានគោលដៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែក៏បន្សល់ទុកនូវក្តីបារម្ភយ៉ាងខ្លាំង ជុំវិញថា អ៊ុយក្រែនអាចត្រូវប ង្ខំឱ្យទទួលយកលក្ខខណ្ឌដ៏អយុត្តិធម៌៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…