រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបន្តរងឥទ្ធិពលពីព្យុះទី១១ផដូលដល់ថ្ងៃ១៣សីហា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ព្យុះទី១១ ឈ្មោះ ផដូល (Podul) T2511 ក្នុងឆ្នាំ២០២៥ បន្តមានឥទ្ធិពលលើប្រទេសកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ស្ទើរទូទាំងប្រទេសរហូតដល់ថ្ងៃទី១៣ ខែសីហា។ ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងលើកម្ពុជានោះទេ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ទន្ទឹមគ្នានេះ ព្យុះទី១១នេះ ក៏មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបខ្យល់មូសុងនិរតី និងប្រទេសកម្ពុជា។ បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក តំបន់វាលទំនាប មានខេ

ព្យុះទី១១ ឈ្មោះ ផដូល (Podul) T2511 ក្នុងឆ្នាំ២០២៥ បន្តមានឥទ្ធិពលលើប្រទេសកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ស្ទើរទូទាំងប្រទេសរហូតដល់ថ្ងៃទី១៣ ខែសីហា។ ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងលើកម្ពុជានោះទេ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ទន្ទឹមគ្នានេះ ព្យុះទី១១នេះ ក៏មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបខ្យល់មូសុងនិរតី និងប្រទេសកម្ពុជា។ បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ២៥ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ២០ភាគរយ។ រីឯ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រទៅ ១,៥០ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…