រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្លែទុរេនកម្ពុជាជើងដំបូងចំនួន២តោន បានដឹកជញ្ជូនដល់ប្រទេសចិនដោយជោគជ័យតាមផ្លូវអាកាស

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងចំនួន២តោន បានដឹកជញ្ជូនទៅកាន់ខេត្តហឺណាន របស់ប្រទេសចិន តាមរយៈផ្លូវអាកាសដោយជោគជ័យកាលពីថ្ងៃទី៩ ខែសីហា។ ការដឹកជញ្ជូនត្រូវការពេលតែ ៤ម៉ោងប៉ុណ្ណោះ ដែលអាចផ្តល់ភាពងាយស្រួល និងរក្សាបាននូវភាពស្រស់របស់ទុរេនទៅកាន់ទីផ្សារប្រទេសចិន។

បើតាមឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកថា ប្រទេសកម្ពុជាបានចាប់ផ្តើមការដឹកជញ្ជូនទុរេនស្រស់ទៅប្រទេសចិនតាមអាកាស ខណៈដែលផ្លែឈើពីរតោនដំបូងបានមកដល់ខេត្តហឺណានកាលពីថ្ងៃទី៩ ខែសីហា។ ការដឹកជញ្ជូនត្រូវការពេលតែ ៤ ម៉ោងប៉ុណ្ណោះដែលអាចឱ្យប្រជាជនចិនអាចទទួលបានទុរេនដែលស្រស់សម្រាប់បរិភោគ។

ការនាំចេញទុរេនទៅចិននេះ ធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋបាលគយចិន (GACC) បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌអនាម័យ និងស្តង់ជាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…