លោក ហេង រតនា អគ្គនាយកអង្គភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបកអាក្រាតទង្វើរបោកប្រាស់របស់ថៃ ដោយយកថៃយកគ្រាប់មីន PMN-2 មិនទាន់ដកគន្លឹះឳ្យផ្ទុះទៅសម្តែងបោកប្រាស់អ្នកការទូតបរទេស។ លោកបានលើកឡើងថា៖
គ្រាប់មីនPMN-2សំដែង និងគ្រាប់មីនPMN-2 ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង!! គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលើតុដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដើម្បីបង្កផ្ទុះឡើយ! តាមធម្មតានិងបច្ចេកទេសប្រសិនការដាក់មីនដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ បើមិនដកគឺជាន់មិនផ្ទុះនោះទេ!៕ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួល៖ ចិន្តា ទីទិ












