រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចិនត្រៀមខ្លួនចូលរួមសង្កេតការណ៍លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ជួយដល់ផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឈានដល់ការរកដំណោះស្រាយវិលត្រឡប់មកវិញនូវប្រក្រតីភាព។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា មិត្តចិន បានយកចិត្តទុកដាក់លើផលប៉ះពាល់ដល់ប្រជាជនព្រមទាំងឃ្លាំមើលតាមដានពីស្ថានភាពព្រំដែនយ៉ាងយកចិត្តទុកដាក់។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែសីហា។

ដោយឡែក កាលពីថ្ងៃទី២១ ខែសីហា ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជានិងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន។

 ការអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស។ បើតាមឯកឧត្តម វ៉ាង វិនពីន «យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…