រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅខេត្តស្រះកែវ ដែលជាប់នឹងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ដល់ភាគីថៃថា ទង្វើនេះគឺធ្វើ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នារសៀលនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អភិបាលខេត្តស្រះកែវនៃភាគីថៃថា ការសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅភូមិ Nong Chan  ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្ដែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការជំទាស់យ៉ាងពេញទំហឹងចំពោះសកម្មភាពរំលោភបំពានស្មារតី MOU ឆ្នាំ២០០០ រវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា ជាពិសេសប៉ះពាល់ដល់ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…