នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែសីហា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម U KHIN YI ប្រធានគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគី រួមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍន៍។ ពិសេស ភាគីទាំងពីរបានលើកឡើងពីការចូលរួមគាំទ្រក្នុងក្របខណ្ឌអាស៊ាន និងការរក្សាសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជាជនទាំងពីរប្រទេស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងអភិវឌ្ឍន៍ក្នុងតំបន់។
ដោយ៖ KPS99TV













